យ៉ូប 18:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអ្នកដែលហែកហួរខ្លួនដោយសេចក្ដីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងទៅឬអី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអ្នកដែលហែកហួរខ្លួនដោយសេចក្ដីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងរបស់វាឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱលោកដែលអារសាច់ខ្លួនឯង ព្រោះតែកំហឹងអើយ តើគួរឲ្យផែនដីក្លាយទៅជាទីស្មសាន និងឲ្យផ្ទាំងថ្មរមៀល ព្រោះតែលោកឬ? អាល់គីតាប ឱអ្នកដែលអារសាច់ខ្លួនឯង ព្រោះតែកំហឹងអើយ តើគួរឲ្យផែនដីក្លាយទៅជាទីស្មសាន និងឲ្យផ្ទាំងថ្មរមៀល ព្រោះតែអ្នកឬ? |
ព្រះទ្រង់បានហែកហួរខ្ញុំ ដោយសេចក្ដីកំហឹងរបស់ទ្រង់ ព្រមទាំងស្អប់ខ្ញុំផង ទ្រង់សង្កៀតធ្មេញដាក់ខ្ញុំ ខ្មាំងសត្រូវរបស់ខ្ញុំបានសំលៀងភ្នែកទាស់នឹងខ្ញុំ
ហេតុអ្វីបានជាយើងត្រូវរាប់ទុកដូចជាសត្វតិរច្ឆាន ហើយបានត្រឡប់ជាស្មោកគ្រោកនៅភ្នែកអ្នកដូច្នេះ
តើឯងចង់រំលុបរំលាងទាំងសេចក្ដីវិនិច្ឆ័យរបស់អញផងឬ តើឯងនឹងកាត់ទោសដល់អញឲ្យតែឯងបានសុចរិតឬអី
គឺជាសេចក្ដីមួម៉ៅ ដែលប្រហារមនុស្សឥតបើគិត ហើយសេចក្ដីច្រណែនក៏សំឡាប់មនុស្សឆោតខ្លៅ
ពីព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន ហើយអស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែសេចក្ដីសប្បុរសរបស់អញនឹងមិនដែលឃ្លាតបាត់ពីឯងឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់អញក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់ប្រោសមេត្តាដល់ឯង។
ទ្រង់មានបន្ទូលតបមកខ្ញុំថា សេចក្ដីទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល នឹងយូដា នោះធំក្រៃលែងណាស់ ស្រុកនេះក៏ពេញដោយឈាម ហើយទីក្រុងមានពេញដោយសេចក្ដីវៀចកោងដែរ ដ្បិតគេថា ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ ព្រះយេហូវ៉ាទ្រង់មើលមិនឃើញទេ
នោះព្រះទ្រង់មានបន្ទូលនឹងយ៉ូណាសថា ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើគួរឬ លោកតបថា ការដែលទូលបង្គំខឹងនេះគួរហើយ ទោះបើដល់ស្លាប់ក៏ដោយ
នៅកន្លែងណាដែលអារក្សជាន់វាម្តងៗ នោះក៏ធ្វើឲ្យវាប្រកាច់ជាខ្លាំង វាបែកពពុះមាត់ ព្រមទាំងសង្កៀតធ្មេញ ហើយចេះតែហេវទៅៗ ខ្ញុំបានសូមពួកសិស្សលោក ឲ្យដេញអារក្សនោះដែរ តែគេពុំអាចនឹងដេញចេញបានទេ
ហើយមើល មានវិញ្ញាណអារក្សចេះតែជាន់វា ហើយលោតែវាស្រែកឡើង ធ្វើឲ្យប្រកាច់បែកពពុះមាត់ នឹងហើមជាំអស់ទាំងខ្លួន រួចចេញពីវាទៅដោយពិបាក