ជាស្ថានដែលងងឹតឈឹង ដូចជាយប់ជ្រៅ ជាទីម្លប់នៃសេចក្ដីស្លាប់ ដែលឥតមានរបៀបអ្វី ជាកន្លែងដែលទាំងពន្លឺ ក៏ដូចជាកណ្តាលអធ្រាត្រដែរ។
យ៉ូប 18:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងត្រូវដេញចេញពីពន្លឺទៅក្នុងទីងងឹត ហើយត្រូវប្រដេញចេញពីលោកីយផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងត្រូវដេញចេញពីពន្លឺទៅក្នុងទីងងឹត ហើយត្រូវប្រដេញចេញពីលោកីយផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត ព្រមទាំងដកគេចេញពីពិភពលោក។ អាល់គីតាប មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត ព្រមទាំងដកគេចេញពីពិភពលោក។ |
ជាស្ថានដែលងងឹតឈឹង ដូចជាយប់ជ្រៅ ជាទីម្លប់នៃសេចក្ដីស្លាប់ ដែលឥតមានរបៀបអ្វី ជាកន្លែងដែលទាំងពន្លឺ ក៏ដូចជាកណ្តាលអធ្រាត្រដែរ។
ព្រមទាំងបោះបង់សេចក្ដីអាក្រក់ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានសេចក្ដីទុច្ចរិតណានៅក្នុងទីលំនៅរបស់អ្នកឡើយ
អស់ទាំងសេចក្ដីងងឹតបានមកបំរុងនឹងបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំបានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ដែលសល់នៅក្នុងទីលំនៅគេផង
គេនឹងហោះហើរទៅបាត់ដូចជាសប្តិ ឥតមានអ្នកណាឃើញទៀតឡើយ អើ នឹងត្រូវបណ្តេញទៅដូចជាការជាក់ស្តែងនៅពេលយប់ផង
ហេតុអ្វីបានជាឲ្យមានពន្លឺភ្លឺ ដល់មនុស្សរងវេទនា ព្រមទាំងឲ្យជីវិត ដល់អ្នកដែលមានសេចក្ដីជូរចត់ក្នុងចិត្តដូច្នេះ
អ្នកទាំងនោះប្រទះនឹងសេចក្ដីងងឹតនៅវេលាថ្ងៃ ហើយគេដើរស្ទាបៗនៅពេលថ្ងៃត្រង់ ដូចជានៅពេលយប់
មនុស្សអាក្រក់ត្រូវធ្លាក់ចុះ ដោយអំពើខូចអាក្រក់របស់ខ្លួន តែមនុស្សសុចរិតមានទីពំនាក់ក្នុងកាលដែលស្លាប់វិញ។
ទ្រង់នឹងរុំឆ្វាក់ឯងជាពិត ហើយបោះឯងទៅក្នុងស្រុក១ធំទូលាយ ដូចជាគេបោះរបុំអំបោះ ឯងនឹងស្លាប់នៅទីនោះវិញ គឺនៅទីនោះ ដែលនឹងមានរទេះដ៏រុងរឿងរបស់ឯង ឱអ្នកដែលនាំឲ្យព្រះរាជវង្សនៃចៅហ្វាយខ្លួនមានសេចក្ដីខ្មាសអើយ
នៅវេលានោះឯងពាក្យនោះបានសំរេចដល់នេប៊ូក្នេសា គឺទ្រង់ត្រូវបណ្តេញចេញពីពួកមនុស្សលោក ហើយក៏សោយស្មៅដូចជាគោ អង្គទ្រង់ត្រូវទទឹកដោយសន្សើមពីលើមេឃ ទាល់តែព្រះកេសទ្រង់បានដុះវែង ដូចជាស្លាបឥន្ទ្រី ហើយនខាទ្រង់ក៏ដូចជាក្រចកនៃសត្វស្លាប។
ទ្រង់ត្រូវបណ្តេញពីពួកមនុស្សទៅ ហើយព្រះទ័យទ្រង់បានត្រឡប់ទៅ ដូចជាចិត្តរបស់សត្វវិញ ទ្រង់មានទីលំនៅជាមួយនឹងលាព្រៃ ក៏សោយស្មៅដូចជាគោ ហើយត្រូវទទឹកដោយសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង នោះក៏តាមព្រះហឫទ័យ
គេជារលកសមុទ្រយ៉ាងសំបើម ដែលបែកពពុះ ចេញជាសេចក្ដីអាម៉ាស់ខ្មាសរបស់គេ ក៏ជាផ្កាយមិនទៀង ដែលសេចក្ដីងងឹតសូន្យឈឹងអស់កល្បជានិច្ច បានបំរុងទុកឲ្យគេ
ទ្រង់នឹងគាំពារជើងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ តែពួកអាក្រក់នឹងត្រូវស្ងៀមស្ងាត់នៅក្នុងទីងងឹតវិញ ដ្បិតមនុស្សមិនមែនឈ្នះដោយនូវកំឡាំងបានទេ