យ៉ូប 16:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ ហើយកុំឲ្យសំរែករបស់ខ្ញុំ បានឈប់ឈរ នៅកន្លែងណាឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱ ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ ហើយកុំឲ្យសម្រែករបស់ខ្ញុំ ឈប់ឈរនៅកន្លែងណាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱផែនដីអើយ សូមកុំលាក់ឈាមរបស់ខ្ញុំឡើយ ហើយក៏កុំឲ្យមានអ្វីមកខ្ទប់ សម្រែករបស់ខ្ញុំដែរ។ អាល់គីតាប ឱផែនដីអើយ សូមកុំលាក់ឈាមរបស់ខ្ញុំឡើយ ហើយក៏កុំឲ្យមានអ្វីមកខ្ទប់ សំរែករបស់ខ្ញុំដែរ។ |
សូមទ្រង់កុំគ្របបាំងសេចក្ដីទុច្ចរិតរបស់គេ ឬលុបបាបគេ ពីចំពោះទ្រង់ចេញឡើយ ពីព្រោះគេបានបណ្តាលឲ្យមានសេចក្ដីកំហឹង នៅចំពោះពួកអ្នកដែលធ្វើការ
ទោះបើខ្ញុំគ្មានសេចក្ដីអយុត្តិធម៌នៅក្នុងដៃ ហើយសេចក្ដីអធិស្ឋានខ្ញុំជាបរិសុទ្ធក៏ដោយ។
ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ហើយ សាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់
៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសំរែករបស់ទូលបង្គំ បានចូលមកជិតនៅចំពោះទ្រង់ សូមប្រទានឲ្យទូលបង្គំមានយោបល់តាមព្រះបន្ទូលទ្រង់
កាលណាឯងរាល់គ្នាប្រទូលដៃឡើង នោះអញនឹងបែរភ្នែកពីឯងចេញ អើ បើកាលណាឯងអធិស្ឋានជាច្រើន នោះអញនឹងមិនស្តាប់ឡើយ ដ្បិតដៃឯងរាល់គ្នាប្រឡាក់ពេញដោយឈាម
ដ្បិតមើល ព្រះយេហូវ៉ាទ្រង់យាងចេញពីស្ថានរបស់ទ្រង់មក ដើម្បីនឹងសំរេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯដី នឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសំឡាប់ទៀតឡើយ។
ដ្បិតឈាមដែលបានកំចាយនោះ ក៏នៅកណ្តាលទីក្រុងនៅឡើយ វាបានដាក់ឈាមនោះនៅលើថ្មរលីង មិនបានចាក់ទៅលើដី ដើម្បីនឹងគ្របបាំងដោយធូលីដីទេ