ទ្រង់បានបំពាក់ទូលបង្គំដោយសាច់នឹងស្បែក ព្រមទាំងថ្ពាន់ទូលបង្គំឲ្យជាប់គ្នាដោយឆ្អឹងនឹងសរសៃ
យ៉ូប 10:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទ្រង់មិនបានចាក់ទូលបង្គំចេញដូចជាទឹកដោះ ហើយឲ្យទូលបង្គំកកខន់ដូចជាផែនទឹកដោះទេឬអី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះអង្គមិនបានចាក់ទូលបង្គំចេញដូចជាទឹកដោះ ហើយឲ្យទូលបង្គំកកខន់ ដូចជាផែនទឹកដោះទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានសូនទូលបង្គំ និងឲ្យទូលបង្គំចម្រើនធំឡើង ក្នុងផ្ទៃម្ដាយ។ អាល់គីតាប ទ្រង់បានសូនខ្ញុំ និងឲ្យខ្ញុំចំរើនធំឡើង ក្នុងផ្ទៃម្ដាយ។ |
ទ្រង់បានបំពាក់ទូលបង្គំដោយសាច់នឹងស្បែក ព្រមទាំងថ្ពាន់ទូលបង្គំឲ្យជាប់គ្នាដោយឆ្អឹងនឹងសរសៃ
សូមទ្រង់នឹកចាំថា ទ្រង់បានសូនរូបទូលបង្គំ ដូចជាគេសូនដីឥដ្ឋ ចុះតើទ្រង់គិតឲ្យទូលបង្គំត្រឡប់ទៅជាធូលីដីវិញឬ