បើសិនជាអ្នកណាឃ្លាន ឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាប្រជុំទៅ នាំឲ្យជាប់មានទោសឡើយ ឯការឯទៀត ដល់កាលណាខ្ញុំមក នោះខ្ញុំនឹងសំរេចគ្រប់ទាំងអស់។
យ៉ាកុប 5:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបងប្អូនអើយ កុំឲ្យស្បថជាដើម ទោះបើនឹងស្ថានសួគ៌ ឬនឹងផែនដីក្តី ក៏កុំឲ្យស្បថយ៉ាងណាឲ្យសោះ តែឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា បាននៅតែ «បាទ» ហើយពាក្យ «ទេ» នៅតែ «ទេ» ដដែល ក្រែងអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែបងប្អូនរបស់ខ្ញុំអើយ ដែលសំខាន់ជាងគេ គឺកុំឲ្យស្បថ មិនថាដោយអាងមេឃក្ដី ដោយអាងផែនដីក្ដី ឬដោយអាងពាក្យសម្បថណាផ្សេងទៀតក្ដី។ ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាជា “មែន” គឺ “មែន” ហើយ “ទេ” គឺ “ទេ” ដើម្បីកុំឲ្យអ្នករាល់គ្នាបានធ្លាក់ទៅក្រោមការជំនុំជម្រះ។ Khmer Christian Bible លើសពីនេះទៅទៀត បងប្អូនរបស់ខ្ញុំអើយ! កុំស្បថឲ្យសោះ មិនថាស្បថនឹងស្ថានសួគ៌ ឬផែនដី ឬសម្បថណាផ្សេងទៀតក្ដី ផ្ទុយទៅវិញ ចូរឲ្យពាក្យរបស់អ្នករាល់គ្នា បាទ គឺបាទ ហើយទេ គឺទេចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាជាប់ជំនុំជម្រះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លើសពីនេះទៅទៀត បងប្អូនអើយ កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ ឬនឹងផែនដីក្តី ឬស្បថនឹងអ្វីផ្សេងទៀតក៏ដោយ តែសូមឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា ប្រាកដជា «បាទ» ហើយពាក្យ «ទេ» ប្រាកដជា «ទេ» ដើម្បីកុំឲ្យអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាពិសេស បងប្អូនអើយ កុំស្បថឲ្យសោះ គឺកុំយកមេឃ យកផែនដី ឬយកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ បើថា«មែន» ឲ្យប្រាកដជា«មែន» «ទេ» ឲ្យប្រាកដជា«ទេ» ដើម្បីកុំឲ្យមានទោស។ អាល់គីតាប ជាពិសេស បងប្អូនអើយ កុំស្បថឲ្យសោះ គឺកុំយកមេឃ យកផែនដី ឬយកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ បើថា«មែន» ឲ្យប្រាកដជា«មែន» «ទេ» ឲ្យប្រាកដជា«ទេ» ដើម្បីកុំឲ្យមានទោស។ |
បើសិនជាអ្នកណាឃ្លាន ឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាប្រជុំទៅ នាំឲ្យជាប់មានទោសឡើយ ឯការឯទៀត ដល់កាលណាខ្ញុំមក នោះខ្ញុំនឹងសំរេចគ្រប់ទាំងអស់។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ
តែមុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្ដីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត
អ្នកស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យអ្នកបានចំរើនឡើងគ្រប់ជំពូក ហើយឲ្យបានសុខសប្បាយខាងរូបសាច់ ដូចជាព្រលឹងអ្នកបានចំរើនឡើងដែរ