គាត់មានហ្វូងចៀមហ្វូងគោ ហើយនឹងបាវបំរើជាច្រើន ឯពួកភីលីស្ទីនគេក៏កើតមានសេចក្ដីច្រណែននឹងគាត់
យ៉ាកុប 4:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬតើអ្នករាល់គ្នាស្មានថា គម្ពីរសំដែងចេញជាឥតប្រយោជន៍ឬអី រីឯព្រះវិញ្ញាណដែលបានសណ្ឋិតនៅក្នុងយើង ទ្រង់រំឭកដល់យើង ដោយមានព្រះហឫទ័យប្រចណ្ឌ ព្រះគម្ពីរខ្មែរសាកល ឬមួយក៏អ្នករាល់គ្នាគិតថា ដែលព្រះគម្ពីរចែងទុកមកថា: “ព្រះវិញ្ញាណដែលព្រះបានប្រទានឲ្យសណ្ឋិតនៅក្នុងយើង ស្រឡាញ់យើង រហូតដល់ប្រច័ណ្ឌយើង” គឺឥតប្រយោជន៍ទេឬ? Khmer Christian Bible តើអ្នករាល់គ្នាស្មានថាបទគម្ពីរគ្មានប្រយោជន៍ឬ ដែលបានចែងទុកថា ព្រះវិញ្ញាណដែលព្រះជាម្ចាស់ឲ្យសណ្ឋិតនៅក្នុងយើងនោះ ព្រះអង្គស្រឡាញ់ដោយចិត្ដប្រចណ្ឌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬតើអ្នករាល់គ្នាស្មានថា ព្រះគម្ពីរចែងមកជាឥតប្រយោជន៍ឬ ដែលថា៖ «ព្រះវិញ្ញាណដែលព្រះទ្រង់ប្រទានឲ្យមកគង់ក្នុងយើង ទ្រង់ស្រឡាញ់ដោយព្រះហឫទ័យប្រចណ្ឌ»? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគម្ពីរឥតបានការអ្វីទេឬ គឺថា ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់វិញ្ញាណ ដែលព្រះអង្គប្រទានឲ្យមកគង់ក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។ អាល់គីតាប តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគីតាបឥតបានការអ្វីទេឬ គឺថា អុលឡោះស្រឡាញ់រសរបស់ទ្រង់ដែលទ្រង់ប្រទាន ឲ្យមកនៅក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។ |
គាត់មានហ្វូងចៀមហ្វូងគោ ហើយនឹងបាវបំរើជាច្រើន ឯពួកភីលីស្ទីនគេក៏កើតមានសេចក្ដីច្រណែននឹងគាត់
កាលរ៉ាជែលឃើញថា ខ្លួនមិនបានបង្កើតកូនឲ្យយ៉ាកុបសោះ នោះនាងមានចិត្តច្រណែននឹងបង ហើយក៏និយាយទៅយ៉ាកុបថា ចូរឲ្យខ្ញុំមានកូនផង បើមិនដូច្នោះខ្ញុំស្លាប់ហើយ
តែអូណាន់គាត់ដឹងថា ពូជនោះមិនបានជារបស់ផងខ្លួនទេ បានជាកាលណាគាត់ចូលទៅឯប្រពន្ធរបស់បង នោះគាត់សំរក់ចោលទៅដីវិញ ដើម្បីមិនឲ្យកើតពូជដល់បងឡើយ
ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ
ព្រះយេហូវ៉ាទ្រង់ធុំក្លិនឈ្ងុយ រួចទ្រង់សំរេចក្នុងព្រះហឫទ័យថា អញនឹងមិនដាក់បណ្តាសាដី ដោយព្រោះមនុស្សទៀតទេ ពីព្រោះគំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក អញក៏មិនធ្វើទោសដល់ជីវិតទាំងឡាយ ដូចជាអញទើបនឹងធ្វើនោះទៀតដែរ
គេក៏មានសេចក្ដីច្រណែននឹងម៉ូសេ នៅក្នុងទីដំឡើងត្រសាល ហើយនឹងអើរ៉ុន ដែលជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ាដែរ
កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ
ព្រលឹងនៃមនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយគុណអ្នកនោះដែរ។
រួចយើងបានឃើញអស់ទាំងការនឿយហត់ នឹងគ្រប់ការដែលធ្វើបានដោយស្រួលថា ជាហេតុនាំឲ្យអ្នកជិតខាងមានចិត្តច្រណែនដល់គ្នានឹងគ្នា នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេ។
ឯសេចក្ដីច្រណែនរបស់ពួកអេប្រាអិម នោះនឹងបាត់ទៅ ហើយអស់អ្នកក្នុងពួកយូដាដែលធ្វើទុក្ខគេនឹងត្រូវកាត់ចេញ ពួកអេប្រាអិមនឹងលែងមានសេចក្ដីច្រណែនចំពោះពួកយូដា ហើយពួកយូដានឹងលែងធ្វើទុក្ខដល់ពួកអេប្រាអិម
តែម៉ូសេឆ្លើយថា តើឯងច្រណែនជំនួសអញឬអី អញសុខចិត្តឲ្យបណ្តាជនទាំងឡាយរបស់ព្រះយេហូវ៉ាចេះទាយដែរ ហើយឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណទ្រង់លើគេគ្រប់គ្នាចុះ
ព្រះទ្រង់មិនមែនជាមនុស្ស ទ្រង់មិនចេះកុហកឡើយ ក៏មិនមែនជាកូនមនុស្សដែរ ទ្រង់មិនត្រូវការនឹងប្រែគំនិតទេ សេចក្ដីដែលទ្រង់មានវាចាហើយ តើទ្រង់មិនធ្វើតាមឬអី ឬសេចក្ដីដែលទ្រង់មានបន្ទូល តើមិនសំរេចតាមទេឬអី
ដូច្នេះ បើទ្រង់បានហៅអ្នកទាំងនោះជាព្រះ ដែលព្រះបន្ទូលរបស់ព្រះអង្គបានឮទៅដល់គេ ហើយបើលើកចោលបទគម្ពីរណាមិនបាន
តើគម្ពីរមិនថា ព្រះគ្រីស្ទត្រូវកើតពីព្រះវង្សហ្លួងដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលហ្លួងដាវីឌបានគង់នៅទេឬអី
ឯពួកឰយុកោទាំងនោះ ក៏លក់យ៉ូសែបឲ្យទៅឯស្រុកអេស៊ីព្ទទៅ ដោយមានចិត្តឈ្នានីស តែព្រះទ្រង់គង់ជាមួយនឹងលោក
ជាមនុស្សមានពេញដោយសេចក្ដីទុច្ចរិតគ្រប់យ៉ាង គឺសេចក្ដីកំផិត សេចក្ដីកំណាច សេចក្ដីលោភ នឹងសេចក្ដីព្យាបាទ ក៏មានសេចក្ដីឈ្នានីស នឹងការកាប់សំឡាប់ ឈ្លោះប្រកែក កិច្ចកល គំនិតខិលខូចដ៏ពោរពេញផង
ដ្បិតមានបទគម្ពីរសំដែងដល់ផារ៉ោនថា «អញបានតាំងឯងឡើងសំរាប់ការនេះឯង គឺដើម្បីសំដែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទួទៅពេញលើផែនដី»
តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ
តើវិហារនៃព្រះសំណំអ្វីនឹងរូបព្រះ ដ្បិតអ្នករាល់គ្នាជាវិហារនៃព្រះដ៏មានព្រះជន្មរស់ ដូចជាព្រះទ្រង់មានបន្ទូលថា «អញនឹងនៅក្នុងគេ ហើយនឹងដើរជាមួយផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្រដល់អញ»
ហើយដោយគម្ពីរបានដឹងជាមុនថា ព្រះទ្រង់នឹងរាប់ពួកសាសន៍ដទៃជាសុចរិត ដោយសេចក្ដីជំនឿ បានជាមានសេចក្ដីប្រកាសប្រាប់មក ដល់លោកអ័ប្រាហាំជាមុនថា «អស់ទាំងសាសន៍នឹងបានពរដោយសារឯង»
ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបំរើសេចក្ដីប៉ងប្រាថ្នា នឹងសេចក្ដីសំរើបផ្សេងៗ ទាំងរស់នៅដោយសេចក្ដីគំរក់ នឹងសេចក្ដីឈ្នានីស យើងក៏គួរខ្ពើម ហើយបានស្អប់គ្នាទៅវិញទៅមកដែរ