ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 52:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ទាំង​ផើង ជើង‌ក្រាន ចាន‌គោម កន្ថោរ ជើង​ចង្កៀង កូន​ចាន នឹង​ពែង ដែល​ធ្វើ​ពី​មាស ហើយ​ដែល​ធ្វើ​ពី​ប្រាក់ នោះ​មេ‌ទ័ព​ធំ​ក៏​យក​ទៅ​ទាំង​អស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ផើង ជើង​ក្រាន ចាន​គោម កន្ថោរ ជើង​ចង្កៀង កូន​ចាន និង​ពែង ដែល​ធ្វើ​ពី​មាស ហើយធ្វើ​ពី​ប្រាក់ មេ‌ទ័ព​ធំ​ក៏​យក​ទៅ​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​រាជ​ប្រតិភូ​ក៏​យក​ចាន‌ក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើង​ចង្កៀង ពែង ចាន គោម និង​វត្ថុ​ទាំង​ប៉ុន្មាន ដែល​ធ្វើ​ពី​មាស​ពី​ប្រាក់ ទៅ​ជា​មួយ​ដែរ។

សូមមើលជំពូក

អាល់គីតាប

លោក​រាជ​ប្រតិភូ​ក៏​យក​ចាន‌ក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើង​ចង្កៀង ពែង ចាន គោម និង​វត្ថុ​ទាំង​ប៉ុន្មាន ដែល​ធ្វើ​ពី​មាស​ពី​ប្រាក់ ទៅ​ជា​មួយ​ដែរ។

សូមមើលជំពូក



យេរេមា 52:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ជើង‌ក្រាន នឹង​ចាន‌ក្លាំ គឺ​របស់​ដែល​ធ្វើ​ពី​មាស នឹង​របស់​ដែល​ធ្វើ​ពី​ប្រាក់​ផង នោះ​មេ‌ទ័ព​ធំ លោក​ក៏​យក​ទាំង​អស់​ទៅ


ត្រូវ​ធ្វើ​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម ហើយ​នឹង​ជើង‌ក្រាន​សំរាប់​អាសនា ឯ​ប្រដាប់​ទាំង​នោះ ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់


អញ​នឹង​ដើរ​នៅ​កណ្តាល​ពួក​ឯង ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ


រួច​ទេវតា​សួរ​ខ្ញុំ​ថា ឯង​ឃើញ​អ្វី​នោះ ខ្ញុំ​ឆ្លើយ​ថា ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល នឹង​ចង្កៀង​៧ ហើយ​បំពង់​៧ សំរាប់​បង្ហូរ​ប្រេង​ដល់​ចង្កៀង​និមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ​ផង


ហើយ​ម៉ូសេ​ប្រាប់​ដល់​អើរ៉ុន​ថា ចូរ​យក​ពាន​របស់​បង​ទៅ ហើយ​យក​ភ្លើង​ពី​លើ​អាសនា​មក​ដាក់ រួច​រោយ​កំញាន នាំ​យក​ទៅ​ឯ​ពួក​ជំនុំ ថ្វាយ​ឲ្យ​ធួន​នឹង​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មាន​សេចក្ដី​ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក មាន​មនុស្ស​កំពុង​តែ​ដួល​ស្លាប់​ហើយ។