ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 52:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​សំឡាប់​ពួក​បុត្រា​នៃ​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់ ក៏​សំឡាប់​អស់​ទាំង​ចៅហ្វាយ​របស់​ស្រុក​យូដា នៅ​ត្រង់​រីបឡា​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​បាប៊ីឡូន​សម្លាប់​ពួក​បុត្រា​របស់​ព្រះបាទ​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌បាទ​សេដេគា ក៏​សម្លាប់​ពួក​ចៅ‌ហ្វាយក្នុង​ស្រុក​យូដា នៅ​ត្រង់​រីបឡា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ស្រុក​បាប៊ី‌ឡូន​បញ្ជា​ឲ្យ​គេ​អារ-ក​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​សេដេ‌គា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​សេដេ‌គា។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​ក៏​បាន​ឲ្យ​គេ​អារ-ក​ពួក​មន្ត្រី​ទាំង​អស់​នៃ​ស្រុក​យូដា នៅ​ក្រុង​រីបឡា​ដែរ។

សូមមើលជំពូក

អាល់គីតាប

ស្ដេច​ស្រុក​បាប៊ី‌ឡូន​បញ្ជា​ឲ្យ​គេ​អារ​ក​បុត្រ​ទាំង​អស់​របស់​ស្តេច​សេដេ‌គា នៅ​ចំពោះ​មុខ​ស្តេច​សេដេ‌គា។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​ក៏​បាន​ឲ្យ​គេ​អារ ក​ពួក​មន្ត្រី​ទាំង​អស់​នៃ​ស្រុក​យូដា នៅ​ក្រុង​រីបឡា​ដែរ។

សូមមើលជំពូក



យេរេមា 52:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ថយ​ទៅ​អង្គុយ​ប្រឈម‌មុខ​នឹង​វា ចំងាយ​ទី​១​ជួរ​ធ្នូ ដោយ​គិត​ថា កុំ​ឲ្យ​អញ​ឃើញ​កូន​ស្លាប់​ឡើយ ដូច្នេះ នាង​ក៏​អង្គុយ​ប្រឈម‌មុខ​នឹង​កូន ស្រែក​យំ​ឡើង


ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា​មួយ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​បាន ខ្លាច​ក្រែង​ខ្ញុំ​ឃើញ​សេចក្ដី​អាក្រក់​ដែល​នឹង​កើត​ដល់​ឪពុក​ខ្ញុំ​ប្របាទ។


ក៏​សំឡាប់​ពួក​បុត្រា​របស់​សេដេគា​នៅ​ចំពោះ​ទ្រង់ រួច​ចាក់​បង្ខូច​ព្រះ‌នេត្រ​ទ្រង់ ហើយ​ដាក់​ច្រវាក់​លង្ហិន ដឹក‌នាំ​ទ្រង់​ទៅ​ឯ​ក្រុង​បាប៊ីឡូន​ទៅ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ត្រូវ​កត់​ឈ្មោះ​របស់​មនុស្ស​នេះ​ថា​ជា​គ្មាន​កូន ជា​មនុស្ស​ដែល​នឹង​មិន​ចំរើន​ក្នុង​ជំនាន់​របស់​ខ្លួន​ឡើយ ដ្បិត​នឹង​គ្មាន​ពូជ‌ពង្ស​គេ​ណា​មួយ ដែល​នឹង​អាច​អង្គុយ​លើ​បល្ល័ង្ក នៃ​ដាវីឌ ហើយ​គ្រប់‌គ្រង​លើ​ស្រុក​យូដា​បាន​ទៀត​ឡើយ។


ហើយ​អញ​នឹង​ប្រគល់​សេដេគា​ជា​ស្តេច​យូដា នឹង​ពួក​ចៅហ្វាយ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ នឹង​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន ដែល​ទើប​នឹង​ថយ​ចេញ​ពី​ឯង​រាល់​គ្នា​នោះ


ត្រូវ​ឲ្យ​រើស​យក​ចៀម​យ៉ាង​សំរាំង ហើយ​ដុត​ទាំង​ឆ្អឹង​នៅ​ពី​ក្រោម ត្រូវ​ធ្វើ​ឲ្យ​ពុះ​យ៉ាង​ខ្លាំង ឲ្យ​ឆ្អឹង​នៅ​ក្នុង​ថ្លាង​នោះ​បាន​ឆ្អិន។


ត្រូវ​ឲ្យ​សំឡាប់​ទាំង​ពួក​ចាស់ ពួក​កំឡោះ ពួក​ក្រមុំ ពួក​ក្មេង នឹង​ពួក​ស្រីៗ​ឲ្យ​អស់​រលីង​ទៅ ប៉ុន្តែកុំ​ឲ្យ​ចូល​ទៅ​ជិត​មនុស្ស​ណា ដែល​មាន​ទី​សំគាល់ នៅ​ខ្លួន​ឡើយ ហើយ​ត្រូវ​ឲ្យ​ចាប់​ផ្តើម​ការ តាំង​ពី​ទី​បរិសុទ្ធ​របស់​អញ​ផង ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ផ្តើម​ការ ចាប់​តាំង​ពី​ពួក​ចាស់‌ទុំ​ដែល​នៅ​មុខ​ព្រះ‌វិហារ


ដល់​ម៉្លេះ​បាន​ជា​ឯង​នឹង​វង្វេង​ស្មារតី ដោយ​អស់​ទាំង​ការ​ដែល​ឯង​មើល​ឃើញ​នឹង​ភ្នែក