ចូរយកសំពត់ក្រវាត់ដែលបានទិញនោះ ដែលនៅចង្កេះឯង ហើយក្រោកឡើងទៅឯទន្លេអ៊ើប្រាត លាក់ទុកនៅក្នុងក្រហែងថ្មនៅទីនោះទៅ
យេរេមា 51:63 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលណាលោកអានមើលសៀវភៅនេះសព្វគ្រប់ហើយ នោះត្រូវយកថ្មមកចងភ្ជាប់ ហើយបោះទំលាក់ទៅកណ្តាលទន្លេអ៊ើប្រាតទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាលោកអានមើលសៀវភៅនេះសព្វគ្រប់ហើយ ត្រូវយកថ្មមកចងភ្ជាប់ ហើយបោះទម្លាក់ទៅកណ្ដាលទន្លេអ៊ើប្រាតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកអានសេចក្ដីក្នុងក្រាំងនេះចប់ សូមចងភ្ជាប់នឹងថ្មមួយដុំ រួចយកទៅទម្លាក់នៅកណ្ដាលទន្លេអឺប្រាត។ អាល់គីតាប ពេលអ្នកអានសេចក្ដីក្នុងក្រាំងនេះចប់ សូមចងភ្ជាប់នឹងថ្មមួយដុំ រួចយកទៅទម្លាក់នៅកណ្ដាលទន្លេអឺប្រាត។ |
ចូរយកសំពត់ក្រវាត់ដែលបានទិញនោះ ដែលនៅចង្កេះឯង ហើយក្រោកឡើងទៅឯទន្លេអ៊ើប្រាត លាក់ទុកនៅក្នុងក្រហែងថ្មនៅទីនោះទៅ
កាលយេរេមា បានប្រាប់ដល់បណ្តាជនទាំងឡាយ តាមអស់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃគេ គឺជាសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃគេ ទ្រង់បានចាត់លោកឲ្យទៅប្រាប់ គឺជាពាក្យទាំងនេះចប់ហើយ
នោះមានទេវតាខ្លាំងពូកែ១រូបបានលើកថ្ម ដូចជាថ្មត្បាល់កិនយ៉ាងធំ ទំលាក់ចុះទៅក្នុងសមុទ្រ ដោយពោលថា ទីក្រុងបាប៊ីឡូនដ៏ជាធំ នឹងត្រូវបោះទំលាក់ទៅ ដោយគំហុកយ៉ាងដូច្នេះ គេនឹងរកទៀតមិនឃើញឡើយ