អញនឹងបំបាក់បំបែកទាំងប្រុសទាំងស្រី ដោយសារឯង អញនឹងបំបាក់បំបែកទាំងចាស់ទាំងក្មេង ដោយសារឯង អញនឹងបំបាក់បំបែកទាំងពួកកំឡោះ នឹងក្រមុំ ដោយសារឯង
យេរេមា 51:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបំបាក់បំបែកទាំងអ្នកគង្វាល នឹងហ្វូងសត្វ ដោយសារឯង អញនឹងបំបាក់បំបែកទាំងអ្នកភ្ជួរ នឹងគោ ដោយសារឯង អញនឹងបំបាក់បំបែកទាំងចៅហ្វាយ នឹងនាយផង ដោយសារឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបំបាក់បំបែកទាំងគង្វាល និងហ្វូងសត្វ ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងអ្នកភ្ជួរ និងគោ ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងចៅហ្វាយ និងនាយផង ដោយសារអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានប្រើអ្នក សម្រាប់ប្រហារគង្វាល និងហ្វូងសត្វរបស់គេ យើងបានប្រើអ្នក សម្រាប់ប្រហារអ្នកភ្ជួរស្រែ និងគោដែលគេទឹម យើងបានប្រើអ្នក សម្រាប់ប្រហារចៅហ្វាយខេត្ត និងទេសាភិបាល។ អាល់គីតាប យើងបានប្រើអ្នក សម្រាប់ប្រហារអ្នកគង្វាល និងហ្វូងសត្វរបស់គេ យើងបានប្រើអ្នក សម្រាប់ប្រហារអ្នកភ្ជួរស្រែ និងគោដែលគេទឹម យើងបានប្រើអ្នក សម្រាប់ប្រហារចៅហ្វាយខេត្ត និងទេសាភិបាល។ |
អញនឹងបំបាក់បំបែកទាំងប្រុសទាំងស្រី ដោយសារឯង អញនឹងបំបាក់បំបែកទាំងចាស់ទាំងក្មេង ដោយសារឯង អញនឹងបំបាក់បំបែកទាំងពួកកំឡោះ នឹងក្រមុំ ដោយសារឯង
ហើយអញនឹងសងដល់ក្រុងបាប៊ីឡូន នឹងពួកអ្នកស្រុកខាល់ដេទាំងប៉ុន្មាននៅភ្នែកឯង តាមគ្រប់ទាំងការអាក្រក់ដែលគេបានធ្វើដល់ក្រុងស៊ីយ៉ូន នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ឯពួកមេទ័ព ពួកអ្នកប្រាជ្ញ ពួកចៅហ្វាយ ពួកនាយ នឹងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មានរបស់វា នោះអញនឹងធ្វើឲ្យស្រវឹង គេនឹងដេកលក់ទៅជារៀងរាបដរាប ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ