ព្រះទ្រង់ក៏នឹកចាំពីណូអេ នឹងអស់ទាំងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយនឹងគាត់ រួចទ្រង់ធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកទៅ
យេរេមា 50:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានរដូវរាំងរឹះមកលើទីទឹករបស់គេ ហើយទឹកទាំងនោះនឹងរីងស្ងួតទៅ ពីព្រោះស្រុកនោះមានសុទ្ធតែរូបឆ្លាក់ ក៏វក់នឹងរូបព្រះផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានរដូវរាំងស្ងួត មកលើទីទឹករបស់គេ ហើយទឹកទាំងនោះនឹងរីងស្ងួត ពីព្រោះស្រុកនោះមានសុទ្ធតែរូបឆ្លាក់ ក៏វក់នឹងរូបព្រះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកដាវទៅវាយទឹកទន្លេរបស់ពួកគេ ឲ្យរីងស្ងួត! ដ្បិតស្រុកនេះពោរពេញដោយរូបបដិមា ពួកគេវង្វេងវង្វាន់ទៅតាមរូបទីងមោង ដ៏គម្រក់របស់ខ្លួន។ អាល់គីតាប ចូរយកដាវទៅវាយទឹកទន្លេរបស់ពួកគេ ឲ្យរីងស្ងួត! ដ្បិតស្រុកនេះពោរពេញដោយរូបបដិមា ពួកគេវង្វេងវង្វាន់ទៅតាមរូបទីងមោង ដ៏គំរក់របស់ខ្លួន។ |
ព្រះទ្រង់ក៏នឹកចាំពីណូអេ នឹងអស់ទាំងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយនឹងគាត់ រួចទ្រង់ធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកទៅ
អញលើកទីសំគាល់របស់ពួកមនុស្សភូតភរចោលចេញ ហើយក៏ធ្វើឲ្យគ្រូទាយទៅជាឆ្កួត ជាពួកអ្នកដែលបំបែរមនុស្សមានប្រាជ្ញាឲ្យវិលទៅក្រោយ ឲ្យចំណេះរបស់គេទៅជាល្ងីល្ងើវិញ
អញក៏បង្គាប់ដល់ទីជំរៅថា ចូរឲ្យរីងស្ងួតទៅ ហើយអញនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានហួតហៀវទៅដែរ
នោះម្តាយឯងរាល់គ្នានឹងមានសេចក្ដីខ្មាសគ្រប់យ៉ាង អ្នកដែលបានបង្កើតឯងមកនឹងត្រូវជ្រប់មុខចុះ មើល គាត់នឹងត្រូវជាប្រទេសក្រោយបំផុត គឺជាទីរហោស្ថាន ជាដីហួតហែង ជាទីសមុទ្រខ្សាច់
ចូរថ្លែងប្រាប់នៅកណ្តាលអស់ទាំងសាសន៍ ហើយប្រកាសទៅ ចូរលើកទង់ជ័យឡើង ត្រូវឲ្យប្រកាសប្រាប់ឥតលាក់ទុកអ្វីសោះឡើយ ចូរប្រាប់ថា គេចាប់យកក្រុងបាប៊ីឡូនហើយ ព្រះបាលបានត្រូវខ្មាសទៅ ព្រះម្រដាក់បានត្រូវបាក់រលំចុះ រូបឆ្លាក់របស់គេបានត្រូវខ្មាស រូបព្រះរបស់គេបានបាក់រំលំចុះហើយ
អញនឹងធ្វើទោសដល់ព្រះបាល នៅស្រុកបាប៊ីឡូន ហើយនឹងធ្វើឲ្យរបស់ទាំងប៉ុន្មាន ដែលវាបានលេបទៅ បានចេញពីមាត់មកវិញ នោះអស់ទាំងសាសន៍នឹងលែងទៅជាហូរហែរកវាទៀត ហើយកំផែងនៃក្រុងបាប៊ីឡូននឹងរលំចុះ។
ហេតុនោះមើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោសដល់អស់ទាំងរូបឆ្លាក់របស់ស្រុកបាប៊ីឡូន ហើយស្រុកទាំងមូលនឹងត្រូវជ្រប់មុខ ឯពួកអ្នកទាំងប៉ុន្មាន ដែលត្រូវគេសំឡាប់នោះ នឹងដួលនៅកណ្តាលវា
ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោស ដល់អស់ទាំងរូបឆ្លាក់របស់គេ ហើយពួកគេដែលត្រូវរបួសក៏នឹងថ្ងូរ នៅពេញក្នុងស្រុក
ពីដើមបាប៊ីឡូនជាពែងមាសនៅព្រះហស្តនៃព្រះយេហូវ៉ា ជាពែងដែលឲ្យផែនដីទាំងមូលស្រវឹង សាសន៍ទាំងប៉ុន្មានបានផឹកស្រាទំពាំងបាយជូររបស់គេ ហេតុនោះបានជាសាសន៍ទាំងអស់បានត្រឡប់ជារវើរវាយទៅ
គេបានផឹកស្រាបណ្តើរ ហើយសរសើរដល់អស់ទាំងព្រះបណ្តើរ ជាព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ នឹងថ្ម។
កំពុងដែលប៉ុលចាំគេនៅក្រុងអាថែន នោះគាត់មានសេចក្ដីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ
ទេវតាទី៦ ក៏ចាក់ចានខ្លួនទៅលើទន្លេធំ គឺជាទន្លេអ៊ើប្រាត រួចទឹកទន្លេនោះក៏រីងទៅ ដើម្បីឲ្យបានរៀបចំផ្លូវរបស់ពួកស្តេចពីទិសខាងថ្ងៃរះ
ហើយនៅថ្ងាសវាមានកត់ឈ្មោះថា «សេចក្ដីអាថ៌កំបាំង ក្រុងបាប៊ីឡូនដ៏ធំ ជាម្តាយនៃពួកស្រីសំផឹង នឹងអស់ទាំងសេចក្ដីគួរខ្ពើមនៅផែនដី»
ដូច្នេះពួកមនុស្សនៅទីក្រុង គេប្រាប់ទៅយ៉ូអាសថា ចូរនាំកូនអ្នកចេញមកឲ្យវាស្លាប់ទៅ ដ្បិតវាបានរំលំអាសនានៃព្រះបាល ហើយកាប់បំផ្លាញរូបអ្នកតាដែលនៅក្បែរទីនោះផង