ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់ ទុកជាគ្រឿងលំអ នឹងសក្តិយសនៃទ្រង់ផង
យេរេមា 50:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បានបើកឃ្លាំងអាវុធរបស់ទ្រង់ ហើយយកគ្រឿងសស្ត្រាវុធនៃសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់ចេញមក ដ្បិតព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានការដែលត្រូវធ្វើនៅស្រុករបស់ពួកខាល់ដេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានបើកឃ្លាំងអាវុធរបស់ព្រះអង្គ ហើយយកគ្រឿងសស្ត្រាវុធនៃសេចក្ដីគ្នាន់ក្នាញ់ របស់ព្រះអង្គចេញមក ដ្បិតព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានការដែលត្រូវធ្វើនៅស្រុករបស់ពួកខាល់ដេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានបើកឃ្លាំងរបស់ព្រះអង្គ ហើយយកគ្រឿងសស្ត្រាវុធ នៃព្រះពិរោធចេញមក ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលត្រូវការប្រើ គ្រឿងសស្ត្រាវុធទាំងនេះ នៅស្រុកខាល់ដេ។ អាល់គីតាប អុលឡោះតាអាឡាបានបើកឃ្លាំងរបស់ទ្រង់ ហើយយកគ្រឿងសស្រ្ដាវុធ នៃកំហឹងចេញមក ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល និងប្រើ គ្រឿងសស្រ្ដាវុធទាំងនេះ នៅស្រុកខាល់ដេ។ |
ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់ ទុកជាគ្រឿងលំអ នឹងសក្តិយសនៃទ្រង់ផង
ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវនៃ ព្រះករុណា សាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់។
ឯអស់អ្នកដែលត្រូវប្រទះឃើញ នោះនឹងត្រូវចាក់ទំលុះ ហើយអស់អ្នកណាដែលត្រូវចាប់បាន នោះនឹងត្រូវដួលដោយដាវ
ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ គេបានទទួលចាញ់ហើយ របងសំរាប់ការពារបានដួល កំផែងទីក្រុងបានរំលំហើយ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា ចូរសងសឹកនឹងគេចុះ ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់ឯង
ឯងជាពូថៅចំបាំង ហើយជាគ្រឿងសស្ត្រាវុធរបស់អញ អញនឹងបំបាក់បំបែកអស់ទាំងសាសន៍ ឲ្យខ្ទេចខ្ទីដោយសារឯង ហើយនឹងបំផ្លាញនគរផ្សេងៗ ដោយសារឯងដែរ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱភ្នំដែលបំផ្លាញ គឺដែលបំផ្លាញផែនដីទាំងមូលអើយ មើល អញទាស់នឹងឯង អញនឹងលូកដៃទៅលើឯង ហើយប្រមៀលឯងទំលាក់ពីលើថ្មដា ព្រមទាំងឲ្យឯងឆេះអស់ទៅ
ដ្បិតព្រះយេហូវ៉ាទ្រង់រំលាងក្រុងបាប៊ីឡូន ហើយក៏បំផ្លាញសំឡេងយ៉ាងធំឲ្យបាត់ចេញពីវាទៅ រលកគេឮសន្ធឹកដូចជាទឹកធំ ក៏ឮសូររបស់គេចេញមក
តើនឹងផ្លុំត្រែនៅក្នុងក្រុង ឥតធ្វើឲ្យបណ្តាជនក្តុកចិត្តបានឬ តើនឹងមានអន្តរាយកើតដល់ទីក្រុងណា ឥតព្រះយេហូវ៉ាធ្វើដែរឬទេ
ដោយហេតុនោះបានជាសេចក្ដីទេវនារបស់វា នឹងមកដល់ក្នុងថ្ងៃតែ១វិញ គឺជាសេចក្ដីស្លាប់ សោកសង្រេង នឹងអំណត់អត់ ហើយវានឹងត្រូវភ្លើងឆេះទៅ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជំរះវា ទ្រង់ខ្លាំងពូកែណាស់