នឹងមានផលខ្លះសល់នៅដែរ ដូចជាកាលគេអង្រួនដើមអូលីវ គង់តែមានផ្លែ២ ឬ៣នៅលើចុងមែកដែលខ្ពស់បំផុត ហើយ៤ឬ៥នៅមែកសំយាយនៃដើមណាដែលមានផ្លែច្រើន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
យេរេមា 49:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមានពួកសំរាប់បេះផ្លែទំពាំងបាយជូរមកឯឯង នោះតើគេមិនទុកផ្លែខ្លះឲ្យបេះសន្សំជាន់ក្រោយទេឬ បើចោរមកនៅពេលយប់ នោះតើវាមិនបំផ្លាញឲ្យល្មមតែស្កប់ចិត្តប៉ុណ្ណោះទេឬអី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមានពួកសម្រាប់បេះផ្លែទំពាំងបាយជូរមកឯអ្នក តើគេមិនទុកផ្លែខ្លះឲ្យបេះសន្សំជាន់ក្រោយទេឬ? បើចោរមកនៅពេលយប់ តើវាមិនបំផ្លាញឲ្យល្មមតែស្កប់ចិត្តប៉ុណ្ណោះទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ មកដល់ស្រុកអ្នក គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។ ប្រសិនបើពួកចោរចូលប្លន់អ្នកនៅពេលយប់ គេនឹងយកអ្វីៗដែលគេអាចយកបាន។ អាល់គីតាប ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ មកដល់ស្រុកអ្នក គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។ ប្រសិនបើពួកចោរចូលប្លន់អ្នកនៅពេលយប់ គេនឹងយកអ្វីៗដែលគេអាចយកបាន។ |
នឹងមានផលខ្លះសល់នៅដែរ ដូចជាកាលគេអង្រួនដើមអូលីវ គង់តែមានផ្លែ២ ឬ៣នៅលើចុងមែកដែលខ្ពស់បំផុត ហើយ៤ឬ៥នៅមែកសំយាយនៃដើមណាដែលមានផ្លែច្រើន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា គេនឹងប្រឡេះពួកសំណល់សាសន៍អ៊ីស្រាអែលអស់រលីង ដូចជាផ្លែទំពាំងបាយជូរ ចូរដាក់ដៃឯងទៅក្នុងកព្ឆោវិញ ដូចជាអ្នកបេះផ្លែ
កាលណាឯងរាល់គ្នាច្រូតចំរូតនៅស្រែ នោះមិនត្រូវច្រូតឲ្យដល់កៀនដីរបស់ឯងទាំងអស់ទេ ក៏មិនត្រូវសន្សំរើសគួរស្រូវដែលបានជ្រុះនោះផង