នោះម៉ូអាប់នឹងខ្មាសចំពោះព្រះកេម៉ូស ដូចជាពួកវង្សអ៊ីស្រាអែលបានខ្មាសចំពោះបេត-អែល ជាទីទុកចិត្តរបស់គេដែរ
ពេលនោះ ម៉ូអាប់នឹងខ្មាសចំពោះព្រះកេម៉ូស ដូចជាពួកវង្សអ៊ីស្រាអែលបានខ្មាសចំពោះបេត-អែល ជាទីទុកចិត្តរបស់គេដែរ។
ម៉ូអាប់មុខជាខកចិត្តនឹងកេម៉ូស ជាព្រះរបស់ខ្លួន ដូចជនជាតិអ៊ីស្រាអែលខកចិត្តនឹងបេតអែល ជាទីពឹងផ្អែករបស់ពួកគេដែរ។
ម៉ូអាប់មុខជាខកចិត្តនឹងកេម៉ូស ជាព្រះរបស់ខ្លួន ដូចជនជាតិអ៊ីស្រអែលខកចិត្តនឹងបេតអែល ជាទីពឹងផ្អែករបស់ពួកគេដែរ។
ពីព្រោះគេបានបោះបង់ចោលអញ ហើយបានក្រាបថ្វាយបង្គំដល់ព្រះអាសថារ៉ូត ជាព្រះនៃសាសន៍ស៊ីដូន នឹងកេម៉ូស ជាព្រះនៃសាសន៍ម៉ូអាប់ ហើយមីលកូម ជាព្រះនៃពួកកូនចៅអាំម៉ូនវិញ គេមិនបានដើរតាមផ្លូវអញ ដើម្បីនឹងប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅភ្នែកអញ ហើយកាន់តាមបញ្ញត្ត នឹងសេចក្ដីយុត្តិធម៌របស់អញ ដូចជាដាវីឌ ជាបិតាទ្រង់ទេ
នៅគ្រានោះសាឡូម៉ូនទ្រង់ក៏ធ្វើកន្លែង សំរាប់ថ្វាយបង្គំដល់ព្រះកេម៉ូស ជាសេចក្ដីគួរខ្ពើមរបស់ពួកម៉ូអាប់ នៅលើទីខ្ពស់១ ដែលជាភ្នំនៅទល់មុខនឹងក្រុងយេរូសាឡិម នឹងសំរាប់ព្រះម៉ូឡុក ជាសេចក្ដីគួរខ្ពើមរបស់ពួកកូនចៅអាំម៉ូនដែរ
រួចអេលីយ៉ាប្រាប់គេថា ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ គេក៏ចាប់ ហើយអេលីយ៉ាលោកនាំចុះទៅឯជ្រោះគីសុនសំឡាប់ចោលទាំងអស់នៅទីនោះទៅ។
ហេតុនោះសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើង ទាស់នឹងអ័ម៉ាស៊ីយ៉ា ក៏ចាត់ហោរាម្នាក់ឲ្យទៅឯទ្រង់ទូលថា ម្តេចក៏ទ្រង់រកតាមព្រះរបស់សាសន៍នោះ ដែលមិនអាចនឹងជួយពួកគេ ឲ្យរួចពីកណ្តាប់ព្រះហស្តទ្រង់ផងដូច្នេះ
កាលណាម៉ូអាប់ឡើងទៅឯទីខ្ពស់ ហើយនឿយហត់ដោយការថ្វាយបង្គំ ព្រមទាំងចូលទៅអធិស្ឋានក្នុងទីបរិសុទ្ធផង នោះក៏មិនបានអ្វីឡើយ។
នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះរបស់ខ្លួនដែលធ្វើពីមាស ហើយពីប្រាក់ ជារបស់ដែលគេបានធ្វើសំរាប់នឹងថ្វាយបង្គំ ទៅឲ្យកណ្តុរ ហើយនឹងប្រចៀវ
ឯអស់ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវគ្របឃ្លុប ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា
ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរមូលមក ហើយចូលឲ្យជិតចុះ ពួកអ្នកដែលលើកយកដុំឈើជារូបព្រះឆ្លាក់របស់គេទៅ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ
ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងចាត់ប្រើមនុស្សទៅឯគេ ដែលនឹងចាក់ផ្ទេរចេញឲ្យដបនៅទទេ ហើយនឹងបំបែកដបឲ្យខ្ទេចខ្ទីដែរ
គេនឹងស្រែកទ្រហោថា ស្រុកត្រូវបែកបាក់ខូចយ៉ាងណាហ្ន៎ សាសន៍ម៉ូអាប់បានបែរខ្នង ដោយខ្មាសហ្ន៎ គឺយ៉ាងនោះដែលសាសន៍ម៉ូអាប់នឹងត្រឡប់ជាទីមើលងាយ នឹងជាទីស្ញែងខ្លាច ដល់អស់អ្នកនៅព័ទ្ធជុំវិញគេ
ឱម៉ូអាប់អើយ វរដល់ឯងហើយ ពួកព្រះកេម៉ូសកំពុងវិនាសទៅ ដ្បិតពួកកូនប្រុសកូនស្រីរបស់ឯងត្រូវចាប់ដឹកទៅជាឈ្លើយហើយ
ដ្បិតដោយព្រោះឯងបានទុកចិត្តនឹងការរបស់ឯង ហើយនឹងទ្រព្យសម្បត្តិរបស់ឯង បានជាឯងនឹងត្រូវគេចាប់យកដែរ ហើយព្រះកេម៉ូសនឹងត្រូវនាំចេញទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ នឹងពួកចៅហ្វាយរបស់វាទាំងអស់ផង
ឯស្រុកដែលព្រះកេម៉ូសជាព្រះនៃទ្រង់បានប្រទានឲ្យ នោះតើមិនយកជារបស់ផងទ្រង់ទេឬអី ដូច្នេះ ពួកណាដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់បណ្តេញពីមុខយើងខ្ញុំទៅ នោះស្រុករបស់គេត្រូវបានជារបស់ផងយើងខ្ញុំវិញដូច្នោះដែរ