យេរេមា 48:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ធ្វើដូចម្តេចឲ្យឯងរាល់គ្នាថា យើងជាមនុស្សខ្លាំងពូកែ ហើយស្ទាត់ជំនាញក្នុងចំបាំងបាន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ម្តេចបានជាអ្នករាល់គ្នាថា៖ យើងជាមនុស្សខ្លាំងពូកែ ហើយស្ទាត់ជំនាញក្នុងចម្បាំង? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 អ្នកស្រុកម៉ូអាប់អើយ ហេតុដូចម្ដេចបានជា អ្នករាល់គ្នាហ៊ានពោលថា “យើងខ្ញុំជាទាហានដ៏ខ្លាំងពូកែ យើងខ្ញុំជាពូជអ្នកចម្បាំង” ដូច្នេះ? សូមមើលជំពូកអាល់គីតាប14 អ្នកស្រុកម៉ូអាប់អើយ ហេតុដូចម្ដេចបានជា អ្នករាល់គ្នាហ៊ានពោលថា “យើងខ្ញុំជាទាហានដ៏ខ្លាំងពូកែ យើងខ្ញុំជាពូជអ្នកចំបាំង” ដូច្នេះ? សូមមើលជំពូក |
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន ការចំបាំងក៏មិនសំរេចនឹងមនុស្សដែលមានកំឡាំងដែរ ឯនំបុ័ង មិនសំរេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាសវិញ
ត្រង់ឯសេចក្ដីគួរស្ញែងខ្លាចរបស់ឯងនោះ គឺជាសេចក្ដីអំនួតក្នុងចិត្តឯង បានបញ្ឆោតខ្លួនទេ ឱឯងដែលអាស្រ័យនៅក្រហែងថ្មដា ជាអ្នកដែលរក្សាកន្លែង នៅជាប់លើទីខ្ពស់អើយ ទោះបើឯងធ្វើសំបុកនៅទីខ្ពស់ ដូចជាឥន្ទ្រីក៏ដោយ គង់តែអញនឹងទំលាក់ឯងចុះពីនោះមកដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា