មួយទៀត ជើងឈ្នួលរបស់ស្រុកអេស៊ីព្ទ ប្រៀបដូចជាកូនគោបំប៉ននៅកណ្តាលស្រុក គេក៏បានបែរខ្នងដែរ គេបានរត់ចេញទៅជាមួយគ្នា ឥតឈរនឹងនៅទេ ដ្បិតថ្ងៃអន្តរាយរបស់គេ គឺជាវេលាធ្វើទោសដល់គេបានមកលើគេហើយ
យេរេមា 46:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើឲ្យច្រើនគ្នាចំពប់ អើ គេបានដួលគរលើគ្នា គេបាននិយាយគ្នាថា ចូរយើងក្រោកឡើងវិលទៅឯសាសន៍យើង នៅស្រុកកំណើតរបស់យើងវិញទៅ ដើម្បីនឹងរួចពីដាវដែលធ្វើទុក្ខ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យដួលច្រើនគ្នាហើយ គេបានដួលគរលើគ្នា គេបាននិយាយគ្នាថា៖ ចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើង នៅឯស្រុកកំណើតរបស់យើងវិញ ដើម្បីគេចឲ្យរួចពីដាវដែលធ្វើទុក្ខនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គក៏បានផ្ដួលទាហានមួយចំនួនធំដែរ ពួកគេដួលគរលើគ្នា ទាំងពោលថា ចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើង វិលត្រឡប់ទៅមាតុភូមិរបស់យើងវិញ ដើម្បីគេចឲ្យផុតពីសង្គ្រាមដ៏សាហាវនេះ។ អាល់គីតាប ទ្រង់ក៏បានផ្ដួលទាហានមួយចំនួនធំដែរ ពួកគេដួលគរលើគ្នា ទាំងពោលថា ចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើង វិលត្រឡប់ទៅមាតុភូមិរបស់យើងវិញ ដើម្បីគេចឲ្យផុតពីសង្គ្រាមដ៏សាហាវនេះ។ |
មួយទៀត ជើងឈ្នួលរបស់ស្រុកអេស៊ីព្ទ ប្រៀបដូចជាកូនគោបំប៉ននៅកណ្តាលស្រុក គេក៏បានបែរខ្នងដែរ គេបានរត់ចេញទៅជាមួយគ្នា ឥតឈរនឹងនៅទេ ដ្បិតថ្ងៃអន្តរាយរបស់គេ គឺជាវេលាធ្វើទោសដល់គេបានមកលើគេហើយ
កុំបើកឲ្យមនុស្សលឿនរត់ទៅបាត់ ឬមនុស្សខ្លាំងពូកែរួចខ្លួនឡើយ គេបានចំពប់ដួលចុះ នៅស្រុកខាងជើង ក្បែរទន្លេអ៊ើប្រាតហើយ
ត្រូវឲ្យកាត់អ្នកដែលសាបព្រោះ នឹងអ្នកដែលកាន់កណ្តៀវក្នុងរដូវចំរូត ចេញពីក្រុងបាប៊ីឡូនទៅ គេនឹងវិលទៅឯសាសន៍របស់គេរៀងខ្លួន ហើយរត់ទៅឯស្រុកគេគ្រប់គ្នា ដោយខ្លាចដាវដែលកំពុងតែធ្វើទុក្ខ។
យើងរាល់គ្នាចង់តែមើលបាប៊ីឡូនឲ្យជាដែរ តែវាមិនបានជាសោះ ចូរយើងលះចោលវាទៅ ហើយត្រឡប់ទៅឯស្រុកយើងរៀងខ្លួនវិញ ដ្បិតទោសវាលូតរហូតដល់លើ គឺបានឡើងទៅដល់ផ្ទៃមេឃតែម្តង