នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
យេរេមា 44:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នេះនឹងបានជាទីសំគាល់ឲ្យឯងរាល់គ្នាដឹងថា អញនឹងធ្វើទោសដល់ឯងនៅទីនេះ ដើម្បីឲ្យឯងរាល់គ្នាបានដឹងថា ពាក្យរបស់អញនឹងបានតាំងទាស់នឹងឯង សំរាប់ជាការអាក្រក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "នេះជាទីសម្គាល់ឲ្យអ្នករាល់គ្នាដឹងថា យើងនឹងធ្វើទោសដល់អ្នកនៅទីនេះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា ពាក្យរបស់យើងនឹងបានតាំងទាស់នឹងអ្នក សម្រាប់ជាការអាក្រក់" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា យើងនឹងផ្ដល់ទីសម្គាល់មួយឲ្យអ្នករាល់គ្នាដឹងថា យើងដាក់ទោសអ្នករាល់គ្នាឲ្យរងទុក្ខវេទនានៅស្រុកនេះ ស្របតាមពាក្យរបស់យើងមែន អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលទៀតថា យើងនឹងផ្ដល់ទីសំគាល់មួយឲ្យអ្នករាល់គ្នាដឹងថា យើងដាក់ទោសអ្នករាល់គ្នាឲ្យរងទុក្ខវេទនានៅស្រុកនេះ ស្របតាមពាក្យរបស់យើងមែន |
នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
ឯទ្រង់វិញ ទ្រង់ក៏មានប្រាជ្ញាដែរ ទ្រង់នឹងនាំសេចក្ដីវេទនាមក ហើយមិនព្រមដកព្រះបន្ទូលទ្រង់វិញឡើយ គឺទ្រង់នឹងក្រោកឡើងទាស់នឹងពួកវង្សរបស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយទាស់នឹងអស់អ្នកដែលចូលដៃជាមួយនឹងពួកប្រព្រឹត្តអំពើទុច្ចរិតនោះ
ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប។
ចូរឯងសូមទីសំគាល់១ពីព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ចូរសូម ទោះបើនៅក្នុងទីជំរៅ ឬនៅទីខ្ពស់ខាងលើក្តី
ដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល
មើល ខ្ញុំ ហើយនឹងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសំរាប់ជាទីសំគាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។
គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងប្រគល់ផារ៉ោន-ហុបរ៉ា ស្តេចស្រុកអេស៊ីព្ទទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ គឺទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតវា ដូចជាអញបានប្រគល់សេដេគា ជាស្តេចយូដា ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ដែលជាខ្មាំងសត្រូវ ហើយក៏រកជីវិតវាដែរ។
តែចំណែកពាក្យ នឹងបញ្ញត្តច្បាប់ ដែលអញបានបង្គាប់ដល់ពួកហោរា ជាអ្នកបំរើអញ តើមិនបានតាមពួកឰយុកោឯងរាល់គ្នាទាន់ទេឬ រួចគេបែរជាទទួលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត នឹងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះទ្រង់ក៏បានធ្វើដល់យើងយ៉ាងនោះឯង។
នេះជាទីសំគាល់ដល់ឯង ជាការដែលត្រូវកើតដល់ហុបនី នឹងភីនេហាស កូនឯងទាំង២ គឺគេនឹងស្លាប់ទៅទាំង២នាក់នៅថ្ងៃតែ១