ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 38:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សេដេគា ទ្រង់​មាន​បន្ទូល​ដល់​យេរេមា​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​ពី​ពាក្យ​ទាំង​នេះ​ឡើយ នោះ​អ្នក​មិន​ត្រូវ​ស្លាប់​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​សេដេគា​មាន​រាជ‌ឱង្ការ​ទៅកាន់​ហោរា​យេរេមា​ថា៖ «កុំ​ឲ្យ​អ្នក​ណា​ដឹង​ពី​ពាក្យ​ទាំង​នេះ​ឡើយ អ្នក​មិន​ត្រូវ​ស្លាប់​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សេដេ‌គា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យេរេមា​ថា៖ «កុំ​ឲ្យ​នរណា​ដឹង​អំពី​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ត្រូវ​ស្លាប់។

សូមមើលជំពូក

អាល់គីតាប

ស្តេច​សេដេ‌គា​មានប្រសាសន៍​ទៅ​កាន់​យេរេមា​ថា៖ «កុំ​ឲ្យ​នរណា​ដឹង​អំពី​បន្ទូល​ទាំង​នេះ​ជា​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ត្រូវ​ស្លាប់។

សូមមើលជំពូក



យេរេមា 38:24
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្តេច​សេដេគា​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​លោក​មក ស្តេច​ទ្រង់​សួរ​លោក​ដោយ​សំងាត់​នៅ​ក្នុង​ដំណាក់​ថា តើ​មាន​បន្ទូល​ណា​មក​ពី​ព្រះ‌យេហូវ៉ា​ឬ​ទេ យេរេមា​ទូល​តប​ថា មាន​ដែរ លោក​ក៏​ទូល​ថា ទ្រង់​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន


គេ​នឹង​នាំ​ភរិយានឹង​ព្រះ‌រាជ​បុត្រ​របស់​ទ្រង់​ទាំង​ប៉ុន្មាន ចេញ​ទៅ​ឯ​ពួក​ខាល់ដេ ហើយ​អង្គ​ទ្រង់​ក៏​មិន​រួច​ពី​កណ្តាប់​ដៃ​គេ​ដែរ គឺ​ដៃ​ស្តេច​បាប៊ីឡូន​នឹង​ចាប់​ទ្រង់​បាន ហើយ​ទ្រង់​នឹង​ជា​ហេតុ​ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ឆេះ​ដោយ​ភ្លើង។


ប៉ុន្តែ បើ​ពួក​ចៅហ្វាយ​ឮ​ថា យើង​បាន​និយាយ​នឹង​អ្នក ហើយ​គេ​មក​ឯ​អ្នក​ដោយ​ពាក្យ​ថា ចូរ​ប្រាប់​យើង​ពី​សេចក្ដី​ដែល​អ្នក​បាន​ទូល​ដល់​ស្តេច​មក កុំ​ឲ្យ​លាក់​អ្វី​ពី​យើង​ឲ្យ​សោះ នោះ​យើង​នឹង​មិន​ឲ្យ​អ្នក​ត្រូវ​ស្លាប់​ទេ ហើយ​ប្រាប់យើង ពី​សេចក្ដី​ដែល​ស្តេច​បាន​មាន​បន្ទូល​ដល់​អ្នក​ដែរ