យេរេមា 38:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ប៉ុន្តែ បើពួកចៅហ្វាយឮថា យើងបាននិយាយនឹងអ្នក ហើយគេមកឯអ្នកដោយពាក្យថា ចូរប្រាប់យើងពីសេចក្ដីដែលអ្នកបានទូលដល់ស្តេចមក កុំឲ្យលាក់អ្វីពីយើងឲ្យសោះ នោះយើងនឹងមិនឲ្យអ្នកត្រូវស្លាប់ទេ ហើយប្រាប់យើង ពីសេចក្ដីដែលស្តេចបានមានបន្ទូលដល់អ្នកដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ប៉ុន្តែ បើពួកចៅហ្វាយឮថា យើងបាននិយាយនឹងអ្នក ហើយគេមករកអ្នក ដោយពាក្យថា ចូរប្រាប់យើងពីសេចក្ដីដែលអ្នកបានទូលដល់ស្តេច កុំលាក់យើងឲ្យសោះ យើងមិនសម្លាប់អ្នកទេ ហើយប្រាប់យើងពីសេចក្ដីដែលស្តេចមានព្រះបន្ទូលនឹងអ្នកដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ប្រសិនបើពួកមន្ត្រីដឹងថា ខ្ញុំបានសន្ទនាជាមួយលោក ហើយបើពួកគេមកនិយាយជាមួយលោកថា “ចូររៀបរាប់ប្រាប់ពួកយើងមើល តើលោកបាននិយាយអ្វីជាមួយស្ដេច ហើយស្ដេចនិយាយមកលោកវិញដូចម្ដេចដែរ កុំលាក់ជាមួយពួកយើង បើលាក់លោកនឹងត្រូវស្លាប់”។ សូមមើលជំពូកអាល់គីតាប25 ប្រសិនបើពួកមន្ត្រីដឹងថា ខ្ញុំបានសន្ទនាជាមួយអ្នក ហើយបើពួកគេមកនិយាយជាមួយអ្នកថា “ចូររៀបរាប់ប្រាប់ពួកយើងមើល តើអ្នកបាននិយាយអ្វីជាមួយស្ដេច ហើយស្ដេចនិយាយមកអ្នកវិញដូចម្ដេចដែរ កុំលាក់ជាមួយពួកយើងបើលាក់អ្នកនឹងត្រូវស្លាប់”។ សូមមើលជំពូក |