ក៏សំឡាប់ពួកបុត្រារបស់សេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្រទ្រង់ ហើយដាក់ច្រវាក់លង្ហិន ដឹកនាំទ្រង់ទៅឯក្រុងបាប៊ីឡូនទៅ។
យេរេមា 38:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងនាំភរិយានឹងព្រះរាជបុត្ររបស់ទ្រង់ទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយអង្គទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ គឺដៃស្តេចបាប៊ីឡូននឹងចាប់ទ្រង់បាន ហើយទ្រង់នឹងជាហេតុឲ្យទីក្រុងនេះត្រូវឆេះដោយភ្លើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងនាំភរិយា និងព្រះរាជ្យបុត្ររបស់ព្រះករុណាទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយព្រះករុណាផ្ទាល់ក៏មិនរួចពីកណ្ដាប់ដៃគេដែរ គឺដៃស្តេចបាប៊ីឡូននឹងចាប់ទ្រង់បាន ហើយទ្រង់នឹងជាហេតុឲ្យទីក្រុងនេះត្រូវភ្លើងឆេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេចាប់ពួកស្រីស្នំ និងបុត្រាបុត្រីរបស់ព្រះករុណា យកទៅឲ្យពួកខាល់ដេ។ ចំណែកឯព្រះករុណាវិញ ព្រះករុណាពុំអាចគេចខ្លួនបានឡើយ គឺស្ដេចស្រុកបាប៊ីឡូននឹងចាប់ព្រះករុណា ព្រមទាំងដុតកម្ទេចក្រុងនេះផង»។ អាល់គីតាប គេចាប់ពួកស្រីស្នំ និងបុត្រាបុត្រីរបស់ស្តេច យកទៅឲ្យពួកខាល់ដេ។ ចំណែកឯស្តេចវិញ ស្តេចពុំអាចគេចខ្លួនបានឡើយ គឺស្ដេចស្រុកបាប៊ីឡូននឹងចាប់ស្តេច ព្រមទាំងដុតកំទេចក្រុងនេះផង»។ |
ក៏សំឡាប់ពួកបុត្រារបស់សេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្រទ្រង់ ហើយដាក់ច្រវាក់លង្ហិន ដឹកនាំទ្រង់ទៅឯក្រុងបាប៊ីឡូនទៅ។
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានតាំងមុខទាស់នឹងទីក្រុងនេះ សំរាប់ជាការអាក្រក់ មិនមែនជាការល្អទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន ស្តេចនោះនឹងដុតដោយភ្លើងចោល។
ហើយសេដេគា ជាស្តេចយូដានឹងមិនរួចពីកណ្តាប់ដៃនៃពួកខាល់ដេឡើយ គឺនឹងត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចស្រុកបាប៊ីឡូនជាពិត ហើយនឹងនិយាយនឹងគេផ្ទាល់មាត់គ្នា ឯភ្នែកទ្រង់ក៏នឹងឃើញភ្នែកគេដែរ
ឯឯង នឹងមិនរួចពីកណ្តាប់ដៃនៃគេដែរ គឺនឹងត្រូវចាប់បាន ហើយប្រគល់ទៅក្នុងកណ្តាប់ដៃគេជាពិត ឯងនឹងឃើញស្តេចបាប៊ីឡូនប្រទល់មុខគ្នា ហើយគេនឹងនិយាយនឹងឯងផ្ទាល់មាត់ រួចឯងនឹងត្រូវទៅឯក្រុងបាប៊ីឡូន
រួចពួកខាល់ដេនឹងមកម្តងទៀត ច្បាំងនឹងទីក្រុងនេះ ហើយនឹងចាប់យកបានផង រួចគេនឹងដុតចោល
ប៉ុន្តែបើទ្រង់មិនព្រមចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទេ នោះទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ហើយគេនឹងដុតចោល ឯទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ
នោះសេដេគា ទ្រង់មានបន្ទូលដល់យេរេមាថា កុំឲ្យអ្នកណាដឹងពីពាក្យទាំងនេះឡើយ នោះអ្នកមិនត្រូវស្លាប់ទេ
តែពលទ័ពសាសន៍ខាល់ដេ ក៏ដេញតាមសេដេគាទាន់នៅត្រង់វាលយេរីខូរ កាលគេចាប់ទ្រង់បានហើយ នោះក៏នាំទៅឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ត្រង់រីបឡា នៅស្រុកហាម៉ាត ហើយនេប៊ូក្នេសាក៏កាត់ទោសទ្រង់
រួចស្តេចបាប៊ីឡូន ទ្រង់សំឡាប់ពួកបុត្រារបស់សេដេគា នៅចំពោះព្រះនេត្រទ្រង់ត្រង់រីបឡានោះ ក៏សំឡាប់ពួកអ្នកមានត្រកូលខ្ពស់ទាំងប៉ុន្មាននៃស្រុកយូដាដែរ
អ៊ីសម៉ាអែលក៏ចាប់យកសំណល់បណ្តាជន ដែលនៅមីសប៉ា នាំទៅជាឈ្លើយ គឺទាំងបុត្រីស្តេចទាំងប៉ុន្មាន នឹងជនទាំងឡាយដែលសល់នៅត្រង់មីសប៉ា ជាពួកអ្នកដែលនេប៊ូសារ៉ាដានមេទ័ពធំបានផ្ទុកផ្តាក់ដល់កេដាលា ជាកូនអ័ហ៊ីកាម នោះអ៊ីសម៉ាអែល ជាកូននេថានា ក៏ដឹកនាំគេទៅជាឈ្លើយទាំងអស់ រួចចេញដំណើរទៅ ដើម្បីនឹងឆ្លងទៅឯពួកកូនចៅអាំម៉ូន។
ផ្ទះគេនឹងទៅជារបស់ផងមនុស្សដទៃ ព្រមទាំងស្រែចំការ នឹងប្រពន្ធរបស់គេដែរ ដ្បិតអញនឹងលូកដៃទៅលើពួកអ្នកស្រុក នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
បើហោរាណាត្រូវបញ្ឆោត ហើយបានបញ្ចេញពាក្យណានោះ គឺព្រះយេហូវ៉ា អញនេះហើយ ដែលបានបញ្ឆោតគេ ហើយអញនឹងលូកដៃទៅលើគេ ព្រមទាំងបំផ្លាញគេចេញពីពួកអ៊ីស្រាអែល ជារាស្ត្រអញទៅផង
ប៉ុន្តែ ស្តេចយើងបានបះបោរនឹងទ្រង់វិញ ដោយចាត់រាជទូតទៅឯស្រុកអេស៊ីព្ទ ដើម្បីឲ្យគេបានឲ្យសេះ នឹងពលទ័ពមកជាច្រើន ដូច្នេះ តើនឹងចំរើនឡើងបានឬ តើអ្នកណាដែលប្រព្រឹត្តដូច្នេះនឹងរួចខ្លួនឬ តើនឹងអាចផ្តាច់សេចក្ដីសញ្ញា ហើយរួចខ្លួនបានឬ
នោះក៏ដូចជាការជាក់ស្តែង ដែលលេចមកឲ្យខ្ញុំឃើញ គឺដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ ក្នុងកាលដែលខ្ញុំមក ដើម្បីបំផ្លាញទីក្រុង ការជាក់ស្តែងទាំងនោះ ដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារដែរ ដូច្នេះខ្ញុំក៏ដួលផ្កាប់មុខចុះ