ដូច្នេះ សូមព្រះនាងមក ឲ្យទូលបង្គំបានជួយគំនិតខ្លះ ប្រយោជន៍ឲ្យបានរួចជីវិតរបស់ព្រះនាង នឹងជីវិតរបស់សាឡូម៉ូន ជាបុត្រផងដែរ
យេរេមា 38:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ យេរេមាលោកទូលដល់សេដេគាថា បើសិនជាទូលបង្គំទូលទ្រង់ឲ្យបានជ្រាប នោះតើទ្រង់មិនសំឡាប់ទូលបង្គំជាប្រាកដទេឬ ហើយបើទូលបង្គំទូន្មានទ្រង់ នោះទ្រង់ក៏មិនព្រមស្តាប់តាមដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ហោរាយេរេមាទូលព្រះបាទសេដេគាថា៖ «ប្រសិនបើទូលបង្គំទូលទ្រង់ឲ្យជ្រាប តើទ្រង់មិនសម្លាប់ទូលបង្គំមែនទេឬ? ហើយបើទូលបង្គំទូន្មានទ្រង់ នោះទ្រង់ក៏មិនព្រមស្តាប់តាមដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេរេមាទូលព្រះបាទសេដេគាថា៖ «ប្រសិនបើទូលបង្គំទូលសេចក្ដីពិតថ្វាយព្រះករុណា ព្រះករុណាពិតជាប្រហារជីវិតទូលបង្គំមិនខាន។ ប្រសិនបើទូលបង្គំថ្វាយយោបល់ ក៏ព្រះករុណាមិនស្ដាប់ទូលបង្គំដែរ»។ អាល់គីតាប យេរេមាជម្រាបស្តេចសេដេគាថា៖ «ប្រសិនបើខ្ញុំជម្រាបសេចក្ដីពិតជូនស្តេច ស្តេចពិតជាប្រហារជីវិតខ្ញុំមិនខាន។ ប្រសិនបើខ្ញុំជូនយោបល់ ក៏ស្តេចមិនស្ដាប់ខ្ញុំដែរ»។ |
ដូច្នេះ សូមព្រះនាងមក ឲ្យទូលបង្គំបានជួយគំនិតខ្លះ ប្រយោជន៍ឲ្យបានរួចជីវិតរបស់ព្រះនាង នឹងជីវិតរបស់សាឡូម៉ូន ជាបុត្រផងដែរ