Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 38:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​យេរេមា​ទូល​ព្រះ‌បាទ​សេដេ‌គា​ថា៖ «ប្រសិន​បើ​ទូលបង្គំ​ទូល​សេចក្ដី​ពិត​ថ្វាយ​ព្រះ‌ករុណា ព្រះ‌ករុណា​ពិត​ជា​ប្រហារ​ជីវិត​ទូលបង្គំ​មិន​ខាន។ ប្រសិន​បើ​ទូលបង្គំ​ថ្វាយ​យោបល់ ក៏​ព្រះ‌ករុណា​មិន​ស្ដាប់​ទូលបង្គំ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដូច្នេះ ហោរា​យេរេមា​ទូលព្រះបាទ​សេដេគា​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ទូល​ទ្រង់​ឲ្យ​ជ្រាប តើ​ទ្រង់​មិន​សម្លាប់​ទូល‌បង្គំ​មែន​ទេ​ឬ? ហើយ​បើ​ទូល‌បង្គំ​ទូន្មាន​ទ្រង់ នោះ​ទ្រង់​ក៏​មិន​ព្រម​ស្តាប់​តាម​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដូច្នេះ យេរេមា​លោក​ទូល​ដល់​សេដេគា​ថា បើ​សិន​ជា​ទូលបង្គំ​ទូល​ទ្រង់​ឲ្យ​បាន​ជ្រាប នោះ​តើ​ទ្រង់​មិន​សំឡាប់​ទូលបង្គំ​ជា​ប្រាកដ​ទេ​ឬ ហើយ​បើ​ទូលបង្គំ​ទូន្មាន​ទ្រង់ នោះ​ទ្រង់​ក៏​មិន​ព្រម​ស្តាប់​តាម​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 យេរេមា​ជម្រាប​ស្តេច​សេដេ‌គា​ថា៖ «ប្រសិន​បើ​ខ្ញុំ​ជម្រាប​សេចក្ដី​ពិត​ជូន​ស្តេច ស្តេច​ពិត​ជា​ប្រហារ​ជីវិត​ខ្ញុំ​មិន​ខាន។ ប្រសិន​បើ​ខ្ញុំ​ជូន​យោបល់ ក៏​ស្តេច​មិន​ស្ដាប់​ខ្ញុំ​ដែរ»។

សូមមើលជំពូក ចម្លង




យេរេមា 38:15
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ខ្ញុំ​សូម​ជូន​យោបល់​ដល់​នាង ដើម្បី​សង្គ្រោះ​ជីវិត​នាង និង​ជីវិត​សម្ដេច​សាឡូម៉ូន ជា​បុត្រ​របស់​នាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម