ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 37:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យេរេមា​ប្រកែក​ថា​មិន​មែន​ទេ ខ្ញុំ​មិន​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឡើយ ប៉ុន្តែ យារីយ៉ា​មិន​ព្រម​ជឿ​លោក​សោះ ក៏​ចាប់​យេរេមា​នាំ​ទៅ​ឯ​ពួក​ចៅហ្វាយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហោរា​យេរេមា​ប្រកែក​ថា៖ «មិន​មែន​ទេ ខ្ញុំ​មិន​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឡើយ»។ ប៉ុន្តែ យារីយ៉ា​មិន​ព្រម​ជឿ​លោក​សោះ ក៏​ចាប់​ហោរា​យេរេមា​នាំ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យេរេមា​តប​ថា៖ «មិន​ពិត​ទេ! ខ្ញុំ​មិន​ចូល​ដៃ​ជា​មួយ​ពួក​ខាល់ដេ​ឡើយ»។ ប៉ុន្តែ លោក​យារី‌យ៉ា​មិន​ព្រម​ស្ដាប់​ពាក្យ​លោក​ទេ គាត់​ចាប់​លោក​យេរេមា​នាំ​ទៅ​ជួប​ពួក​មន្ត្រី។

សូមមើលជំពូក

អាល់គីតាប

យេរេមា​តប​ថា៖ «មិន​ពិត​ទេ! ខ្ញុំ​មិន​ចូល​ដៃ​ជា​មួយ​ពួក​ខាល់ដេ​ឡើយ»។ ប៉ុន្តែ លោក​យារី‌យ៉ា​មិន​ព្រម​ស្ដាប់​ពាក្យ​យេរេមា​ទេ គាត់​ចាប់​យេរេមា​នាំ​ទៅ​ជួប​ពួក​មន្ត្រី។

សូមមើលជំពូក



យេរេមា 37:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​តប​ទៅ​ថា គ្មាន​អ្វី​ដូច​ជា​អ្នក​ថា​នោះ​ទេ គឺ​អ្នក​បង្កើត​រឿង​នេះ តាម​តែ​ចិត្ត​អ្នក​វិញ​ប៉ុណ្ណោះ


សូម​កុំ​ប្រគល់​ទូលបង្គំ​ទៅ​តាម​បំណង​ចិត្ត​នៃ​ពួក​អ្នក ដែល​តតាំង​នឹង​ទូលបង្គំ​ឡើយ ដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​បាន​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ ព្រម​ទាំង​មាន​មនុស្ស​ដែល​ដក​ដង្ហើម​ចេញ​ជា​សេចក្ដី ច្រឡោត​ទទេ​ផង


មាន​សាក្សី​កោង​លើក​គ្នា​ឡើង គេ​ចោទ​សួរ​ពី​រឿង​ដែល​ទូលបង្គំ​មិន​ដឹង


វេទនា​ដល់​អ្នក​រាល់​គ្នា កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា ពី​ព្រោះ​កាល​ពី​ដើម ពួក​ឰយុកោ​បាន​ប្រព្រឹត្ត​នឹង​ពួក​ហោរា​ក្លែង‌ក្លាយ​យ៉ាង​ដូច្នោះ​ដែរ


ព្រម​ទាំង​មាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​និយាយ​ដើម​ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ បាន​អៀន‌ខ្មាស​វិញ ដោយ​ព្រោះ​គេ​និយាយ​បង្កាច់​ពី​កិរិយា​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ក្នុង​ព្រះ‌គ្រីស្ទ