ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 32:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​ហាណាមាល ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ ក៏​មក​ឯ​ខ្ញុំ​នៅ​ក្នុង​ទីលាន​គុក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​គាត់​និយាយ​នឹង​ខ្ញុំ​ថា សូម​ទទួល​បញ្ចាំ​ចំការ​របស់​ខ្ញុំ ដែល​នៅ​ឯ​អាន៉ាថោត ក្នុង​ស្រុក​បេន‌យ៉ាមីន​ទៅ ដ្បិត​អ្នក​មាន​ច្បាប់​នឹង​គ្រង​បាន​ជា​មរដក ហើយ​អំណាច​លោះ​ក៏​ស្រេច​នៅ​លើ​អ្នក​ដែរ ដូច្នេះ សូម​ទទួល​បញ្ចាំ ទុក​សំរាប់​ខ្លួន​អ្នក​ចុះ​យ៉ាង​នោះ​ទើប​ខ្ញុំ​បាន​ដឹង​ថា ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពិត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ហាណាមាល ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ក៏​មក​រក​ខ្ញុំ​នៅ​ក្នុង​ទី‌លាន​គុក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​គាត់​និយាយ​មក​ខ្ញុំ​ថា៖ សូម​ទិញ​ចម្ការ​របស់​ខ្ញុំ ដែល​នៅ​អាណាថោត ក្នុង​ស្រុក​បេនយ៉ាមីន​ទៅ ដ្បិត​អ្នក​មាន​ច្បាប់​នឹង​គ្រង​បាន​ជា​មត៌ក ហើយ​អំណាច​លោះ​ក៏​ស្រេច​នៅ​លើ​អ្នក​ដែរ ដូច្នេះ សូម​ទទួល​ទិញ ទុក​សម្រាប់​ខ្លួន​អ្នក​ចុះ​យ៉ាង​នោះ ទើប​ខ្ញុំ​បាន​ដឹង​ថា ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពិត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ហាណា‌មាល ជា​កូន​ឪពុក​មា​របស់​ខ្ញុំ មក​ជួប​ខ្ញុំ​នៅ​ទី​ឃុំ‌ឃាំង ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មែន។ គាត់​ពោល​មក​ខ្ញុំ​ថា៖ «សូម​បង​ទិញ​ដី​ចម្ការ​របស់​ខ្ញុំ​នៅ​ភូមិ​អាណា‌ថោត ក្នុង​ស្រុក​បេន‌យ៉ាមីន​ទៅ ដ្បិត​បង​មាន​សិទ្ធិ​ទិញ​មុន​គេ យក​មក​ធ្វើ​ជា​កម្មសិទ្ធិ!»។ ពេល​នោះ ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មែន។

សូមមើលជំពូក

អាល់គីតាប

លោក​ហាណា‌មាល ជា​កូន​ឪពុក​មា​របស់​ខ្ញុំ មក​ជួប​ខ្ញុំ​នៅ​ទី​ឃុំ‌ឃាំង ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា​មែន។ គាត់​ពោល​មក​ខ្ញុំ​ថា៖ «សូម​បង​ទិញ​ដី​ចម្ការ​របស់​ខ្ញុំ​នៅ​ភូមិ​អាណា‌ថោត ក្នុង​ស្រុក​ពុន‌យ៉ាមីន​ទៅ ដ្បិត​បង​មាន​សិទ្ធិ​ទិញ​មុន​គេ យក​មក​ធ្វើ​ជា​កម្មសិទ្ធិ!»។ ពេល​នោះ ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​មែន។

សូមមើលជំពូក



យេរេមា 32:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណ​នោះ ស្តេច​ក៏​មាន​បន្ទូល​ទៅ​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ស្រែ​ចំការ​របស់​ឯង ដែល​នៅ​ស្រុក​អាន៉ា‌ថោត​វិញ​ទៅ ដ្បិត​ឯង​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែយើង​មិន​សំឡាប់​នៅ​វេលា​នេះ​ទេ ព្រោះ​ឯង​ជា​អ្នក​សែង​ហឹប​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា នៅ​ចំពោះ​ដាវីឌ ជា​ព្រះវរ‌បិតា​យើង ហើយ​ដោយ​ព្រោះ​ឯង​បាន​រង​ទុក្ខ ក្នុង​គ្រប់​ទាំង​សេចក្ដី​លំបាក​របស់​ព្រះវរ‌បិតា​យើង​ដែរ


មីកាយ៉ា​ឆ្លើយ​ថា ចាំ​មើល នៅ​ថ្ងៃ​នោះ​ឯង​នឹង​បាន​ឃើញ ក្នុង​កាល​ដែល​ឯង​រត់​ទៅ​ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង


ហើយ​ពី​ពូជ​អំបូរ​បេន‌យ៉ាមីន នោះ​ក៏​ឲ្យ​ក្រុង​កេបា នឹង​ដំបន់​នៅ​ជុំវិញ ក្រុង​អាលេ‌មែត នឹង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អាន៉ា‌ថោត នឹង​ដំបន់​នៅ​ជុំវិញ ទី​ក្រុង​សំរាប់​ពួក​គ្រួ​កេហាត់​ទាំង​អស់​មាន​១៣។


នេះ​ជា​ពាក្យ​របស់​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាន៉ាថោត ក្នុង​ស្រុក​បេន‌យ៉ាមីន


រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោម‌ព័ទ្ធ ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​ហោរា​យេរេមា​ត្រូវ​ឃុំ​ទុក​នៅ​ក្នុង​ទីលាន​គុក ដែល​នៅ​ក្នុង​វាំង​នៃ​ស្តេច​យូដា


ហើយ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​បាន​មាន​បន្ទូល​មក​ទូលបង្គំ​ថា ចូរ​ឯង​ទទួល​បញ្ចាំ​ចំការ​ដោយ​ប្រាក់ ហើយ​ហៅ​ស្មរ​បន្ទាល់​មក តែ​ទី​ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ​ហើយ។


មើល ហាណាមាល ជា​កូន​សាលូម ឪពុក​ធំ​ឯង នឹង​មក​និយាយ​នឹង​ឯង​ថា សូម​ទទួល​បញ្ចាំ​ចំការ​របស់​ខ្ញុំ​ដែល​នៅ​ឯ​អាន៉ាថោត​ទៅ ដ្បិត​អំណាច​ដែល​នឹង​លោះ​បង​ប្អូន នោះ​ស្រេច​នឹង​អ្នក​ទេ


ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​យេរេមា​ម្តង​ទៀត ក្នុង​កាល​ដែល​លោក​នៅ​ជាប់​ឃុំ​ក្នុង​ទីលាន​គុក​ថា


នោះ​យេរេមា​ក៏​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ចង់​ទៅ​ឯ​ស្រុក​បេន‌យ៉ាមីន ដើម្បី​ទទួល​ដី​ជា​ចំណែក​របស់​លោក នៅ​កណ្តាល​ពួក​អ្នក​ស្រុក​នោះ


ខ្ញុំ​ក៏​ធ្វើ​តាម​បង្គាប់ ខ្ញុំ​យក​អីវ៉ាន់​ចេញ​ទាំង​ថ្ងៃ ទុក​ដូច​ជា​អីវ៉ាន់​សំរាប់​ដំណើរ​និរទេស ហើយ​នៅ​ពេល​ល្ងាច ខ្ញុំ​ជីក​ទំលុះ​កំផែង​ដោយ​ដៃ ខ្ញុំ​ក៏​បញ្ចេញ​អីវ៉ាន់​ក្នុង​ងងឹត ហើយ​លី​យក​ទៅ​នៅ​ចំពោះ​ភ្នែក​គេ។


សេចក្ដី​សញ្ញា​នោះ​ក៏​ត្រូវ​ដាច់​នៅ​ថ្ងៃ​នោះ​ឯង យ៉ាង​នោះ ពួក​វេទនា​បំផុត ក្នុង​ហ្វូង​ដែល​ស្តាប់​តាម​ខ្ញុំ គេ​បាន​ដឹង​ថា​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


នោះ​ឪពុក​បាន​ដឹង​ថា គឺ​ជា​ពេល​នោះ​ឯង ដែល​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កូន​រស់​នៅ​ទេ ហើយ​លោក​ក៏​ជឿ ព្រម​ទាំង​ពួក​ផ្ទះ​លោក​ទាំង​អស់​ដែរ