ហើយបាននាំអ៊ីស្រាអែល ជារាស្ត្រទ្រង់ ចេញពីស្រុកអេស៊ីព្ទមក ដោយទីសំគាល់ នឹងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ នឹងព្រះពាហុលើកសំរេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំផង
ព្រះអង្គបាននាំអ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ ចេញពីស្រុកអេស៊ីព្ទមកដោយទីសម្គាល់ និងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំ។
ព្រះអង្គធ្វើទីសម្គាល់ និងការអស្ចារ្យផ្សេងៗ ប្រកបដោយព្រះចេស្ដាបារមីដ៏គួរឲ្យស្ញែងខ្លាចបំផុត ដើម្បីនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គចាកចេញពីស្រុកអេស៊ីប។
ទ្រង់ធ្វើទីសំគាល់ និងការអស្ចារ្យផ្សេងៗ ប្រកបដោយអំណាច និងបារមីដ៏គួរឲ្យស្ញែងខ្លាចបំផុត ដើម្បីនាំអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់ចាកចេញពីស្រុកអេស៊ីប។
តើមានសាសន៍ឯណាមួយនៅផែនដី ឲ្យដូចអ៊ីស្រាអែលជារាស្ត្ររបស់ផងទ្រង់ ដែលព្រះបានយាងទៅ លោះចេញ ទុកជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យបានល្បីព្រះនាម ហើយនឹងប្រោសការយ៉ាងធំដល់គេ ហើយការគួរស្ញែងខ្លាចសំរាប់ស្រុកគេ នៅមុខរាស្ត្ររបស់ផងទ្រង់ ដែលទ្រង់បានលោះគេចេញពីស្រុកអេស៊ីព្ទ គឺឲ្យរួចពីសាសន៍ដទៃ ហើយនឹងព្រះរបស់គេផង
(ដ្បិតគេនឹងឮនិយាយ ពីព្រះនាមដ៏ជាធំឧត្តមរបស់ទ្រង់ នឹងពីព្រះហស្តដ៏ខ្លាំងពូកែ ហើយពីព្រះពាហុដែលលើកសំរេចដែរ) ហើយគេមកអធិស្ឋានដំរង់ចំពោះព្រះវិហារនេះ
តើមានសាសន៍ឯណាមួយ នៅផែនដី ឲ្យដូចអ៊ីស្រាអែល ជារាស្ត្ររបស់ផងទ្រង់នេះ ដែលព្រះបានយាងទៅប្រោសលោះ ទុកជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យបានល្បីព្រះនាម ដោយការយ៉ាងធំហើយគួរស្ញែងខ្លាច ដោយបណ្តេញសាសន៍ដទៃ ពីមុខរាស្ត្រទ្រង់ចេញ ជារាស្ត្រដែលទ្រង់បានលោះពីស្រុកអេស៊ីព្ទមកដូច្នេះ
ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក មានជាប់ទាំងប្រាក់នឹងមាសផង ឯក្នុងអស់ទាំងពូជអំបូរនោះ គ្មានអ្នកណាមួយ គ្រាកចិត្តឡើយ
ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក ដោយសេចក្ដីរីករាយ គឺជាពួកអ្នករើសតាំងរបស់ទ្រង់ ដោយច្រៀងបណ្តើរ
រួចដល់ថ្ងៃក្រោយ បើកូនចៅរបស់អ្នករាល់គ្នាសួរថា ការនេះជាអ្វី នោះត្រូវប្រាប់ថា នេះគឺដោយព្រោះព្រះយេហូវ៉ាបាននាំយើងរាល់គ្នាចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក ដោយព្រះហស្តខ្លាំងពូកែ
នោះនឹងបានសំរាប់ជាទីសំគាល់នៅដៃអ្នករាល់គ្នា ហើយក៏ជាសេចក្ដីរំឭកនៅកណ្តាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រិត្យវិន័យព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តយ៉ាងខ្លាំងពូកែហើយ
អញនឹងលើកដៃវាយស្រុកអេស៊ីព្ទ ដោយអស់ទាំងការអស្ចារ្យ ដែលអញនឹងធ្វើនៅកណ្តាលស្រុកនោះ ក្រោយនោះមក ស្តេចនឹងបើកឲ្យឯងរាល់គ្នាចេញទៅ
នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ឥឡូវនេះ ឯងនឹងឃើញការដែលអញធ្វើដល់ផារ៉ោន ដ្បិតដោយដៃខ្លាំងពូកែ នោះអញនឹងឲ្យរាស្ត្រអញចេញទៅ ហើយដោយដៃខ្លាំងពូកែ ផារ៉ោននឹងបណ្តេញគេចេញពីស្រុកទៅផង។
ដូច្នេះចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា អញជាព្រះយេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា ដោយការវិនិច្ឆ័យយ៉ាងធំ
គឺព្រះអង្គដែលឲ្យព្រះពាហុរុងរឿងឧត្តមរបស់ទ្រង់អមដៃស្តាំម៉ូសេទៅ ជាព្រះដែលញែកទឹកចេញពីគ្នានៅមុខគេ ដើម្បីនឹងធ្វើឲ្យទ្រង់មាននាមដ៏ស្ថិតស្ថេរនៅអស់កល្បតទៅនោះ
ព្រមទាំងទីសំគាល់ នឹងការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅកណ្តាលស្រុកអេស៊ីព្ទ ដល់ទាំងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ នឹងស្រុករបស់ទ្រង់ទាំងមូលដែរ
នោះទ្រង់ក៏នាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏មានព្រះចេស្តា នឹងព្រះពាហុលើកសំរេច ព្រមទាំងធ្វើការគួរស្ញែងខ្លាចដ៏ធំ នឹងទីសំគាល់ ហើយនឹងការអស្ចារ្យផង
ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍១សំរាប់អង្គទ្រង់ ពីកណ្តាលសាសន៍១ទៀត ដោយសារការល្បងទីសំគាល់ នឹងការអស្ចារ្យ ដោយចំបាំង ដោយព្រះហស្តដ៏មានព្រះចេស្តា នឹងដោយព្រះពាហុលើកសំរេច ហើយដោយការគួរស្ញែងខ្លាចជាធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានធ្វើ ជាប្រយោជន៍ដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងឃើញផងឬទេ
គឺពីការល្បងលយ៉ាងធំ ដែលភ្នែកឯងបានឃើញ នឹងទីសំគាល់ ហើយការអស្ចារ្យទាំងប៉ុន្មាន នឹងពីព្រះហស្តដ៏មានព្រះចេស្តា ហើយនឹងព្រះពាហុលើកសំរេច ដែលព្រះយេហូវ៉ាជាព្រះនៃឯងបានប្រើ ដើម្បីនឹងនាំឯងចេញមកនោះ គឺយ៉ាងនោះដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងធ្វើដល់គ្រប់អស់ទាំងសាសន៍ដែលឯងខ្លាចនោះដែរ