ឯចោរ ដែលគេទាន់ឃើញ តែងមានសេចក្ដីខ្មាសយ៉ាងណា នោះពួកវង្សអ៊ីស្រាអែល ក៏មានសេចក្ដីខ្មាសយ៉ាងនោះដែរ គឺស្តេចគេ ព្រមទាំងពួកគេ ពួកចៅហ្វាយ ពួកសង្ឃ នឹងពួកហោរារបស់គេផង
ឯចោរដែលគេទាន់ឃើញ តែងមានសេចក្ដីខ្មាសយ៉ាងណា នោះពួកវង្សអ៊ីស្រាអែល ក៏មានសេចក្ដីខ្មាសយ៉ាងនោះដែរ គឺស្តេចគេ ព្រមទាំងពួកគេ ពួកចៅហ្វាយ ពួកសង្ឃ និងពួកហោរារបស់គេផង
ជនជាតិអ៊ីស្រាអែល ទាំងស្ដេច ទាំងនាម៉ឺន ទាំងបូជាចារ្យ ទាំងព្យាការី នឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់ ក្នុងពេលកំពុងតែលួច។
ជនជាតិអ៊ីស្រអែល ទាំងស្ដេច ទាំងនាម៉ឺន ទាំងអ៊ីមុាំ ទាំងណាពី នឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់ ក្នុងពេលកំពុងតែលួច។
ចាប់តាំងពីគ្រាពួកឰយុកោយើងខ្ញុំ ដរាបមកដល់សព្វថ្ងៃនេះ យើងខ្ញុំមានទោសជាទំងន់ក្រៃពេក ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាយើងខ្ញុំ ព្រមទាំងពួកស្តេច នឹងពួកសង្ឃរបស់យើងខ្ញុំ បានត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃពួកស្តេចស្រុកដទៃ ដល់ដាវ ដល់សណ្ឋានជាឈ្លើយ ដល់ការរឹបជាន់ ហើយដល់សេចក្ដីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ
សូមឲ្យអស់អ្នកដែលគោរពប្រតិបត្តិដល់រូបឆ្លាក់ មានសេចក្ដីខ្មាស គឺជាពួកអ្នកដែលអួតពីរូបព្រះទាំងប៉ុន្មាន នែ ព្រះទាំងឡាយ ចូរថ្វាយបង្គំដល់ទ្រង់ចុះ
ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ដែលឯងរាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយឯងរាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលឯងរាល់គ្នាបានរើសយកនោះ
មើល ពួកអ្នកដែលគោរពតាម នឹងត្រូវខ្មាសទាំងអស់ដែរ ហើយពួកជាង នោះគ្រាន់តែជាមនុស្សប៉ុណ្ណោះ ឲ្យគេប្រជុំគ្នា រួចឈរឡើងចុះ គេនឹងត្រូវភ័យ ហើយមានសេចក្ដីខ្មាសទាំងអស់គ្នា។
ពួកអ្នកដែលឆ្លាក់ធ្វើរូបព្រះ គេសុទ្ធតែអសារឥតការទាំងអស់ ហើយរបស់ទាំងប៉ុន្មានដែលគេចូលចិត្តនោះ ក៏គ្មានប្រយោជន៍ដូចគ្នា ស្មរបន្ទាល់របស់គេមើលមិនឃើញ ក៏មិនដឹងអ្វីផង ជាការដែលនាំឲ្យគេត្រូវមានសេចក្ដីខ្មាស
ហេតុអ្វីបានជាឯងអាល័យតែដើរចុះឡើង ដើម្បីបំផ្លាស់កិរិយារបស់ឯង ឯងនឹងត្រូវមានសេចក្ដីខ្មាសចំពោះស្រុកអេស៊ីព្ទ ដូចជាឯងបានខ្មាស ចំពោះស្រុកអាសស៊ើរដែរ
ខ្យល់នឹងស៊ីបំផ្លាញពួកគង្វាលរបស់ឯង ហើយពួកសហាយរបស់ឯងនឹងត្រូវដឹកទៅជាឈ្លើយ ដូច្នេះ ឯងនឹងត្រូវខ្មាស ហើយជ្រប់មុខ ដោយព្រោះអំពើអាក្រក់ដែលឯងប្រព្រឹត្តជាមិនខាន
ដោយព្រោះអស់ទាំងអំពើអាក្រក់ ដែលពួកកូនចៅអ៊ីស្រាអែល នឹងពួកកូនចៅយូដាបានប្រព្រឹត្ត ជាហេតុបណ្តាលឲ្យអញខឹង គឺទាំងខ្លួនគេ ស្តេចគេ ពួកចៅហ្វាយ ពួកសង្ឃ នឹងពួកហោរារបស់គេ អស់ទាំងពួកស្រុកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាផង
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះព្រះទ័យនៃស្តេច នឹងចិត្តរបស់ពួកចៅហ្វាយ នឹងរលត់សូន្យទៅ ឯពួកសង្ឃនឹងស្រឡាំងកាំងនៅ ហើយពួកហោរានឹងនឹកប្លែកដែរ។
ដ្បិតតើសាសន៍អ៊ីស្រាអែលមិនមែនជាទីមើលងាយដល់ឯងឬ តើបានឃើញគេនៅកណ្តាលពួកចោរឬអី ដ្បិតវេលាណាដែលឯងនិយាយពីគេ នោះឯងចេះតែគ្រវីក្បាល
ដើម្បីឲ្យឯងបានទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ហើយឲ្យមានសេចក្ដីខ្មាស ដោយព្រោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តនោះដោយឯងជាទីកំសាន្តចិត្តដល់គេ
ពួកសង្ឃក៏បានធ្វើទទឹងនឹងក្រឹត្យវិន័យរបស់អញ ព្រមទាំងបង្អាប់របស់បរិសុទ្ធទាំងប៉ុន្មានរបស់អញ គេមិនបានចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតាទេ ក៏មិនបានបង្ហាញឲ្យមនុស្សចេះសំគាល់របស់មិនស្អាត នឹងរបស់ស្អាតដែរ គេគេចភ្នែកចេញពីថ្ងៃឈប់សំរាករបស់អញ ហើយអញក៏ត្រូវអាប់ឱននៅក្នុងពួកគេ
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា អញនឹងឲ្យសេចក្ដីបណ្តាសានោះផ្សាយចេញទៅ នោះនឹងចូលទៅក្នុងផ្ទះរបស់ចោរ ហើយទៅក្នុងផ្ទះរបស់អ្នកដែលស្បថកុហកដោយនូវឈ្មោះអញ ក៏នឹងនៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ ទោះទាំងឈើ នឹងថ្មផង។
កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្ដីស្លាប់