យេរេមា 2:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាលាព្រៃក្រមុំដែលធ្លាប់នៅទីរហោស្ថាន ក៏ស្រងក្លិនខ្យល់ដោយមានសំរើប លុះរដូវកំណត់របស់វា នោះតើអ្នកណានឹងបំបែរចេញបាន អ្នកណាដែលរកចាប់វា នោះមិនបាច់នឿយហត់នឹងទៅតាមទេ ដ្បិតដល់រដូវកំណត់ នោះនឹងបានប្រទះហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាលាព្រៃក្រមុំដែលធ្លាប់នៅទីរហោស្ថាន ក៏ស្រងក្លិនខ្យល់ដោយមានសម្រើប លុះដល់រដូវកំណត់របស់វា តើអ្នកណានឹងបំបែរចេញបាន? អ្នកណាដែលរកចាប់វា មិនបាច់នឿយហត់នឹងទៅតាមទេ ដ្បិតដល់រដូវកំណត់ នឹងបានប្រទះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកប្រៀបបាននឹងលាញីព្រៃ ដែលធ្លាប់តែរស់នៅតាមវាលរហោស្ថាន ត្រូវតណ្ហាជំរុញឲ្យរត់ទៅគ្រប់ទីកន្លែង គ្មាននរណាអាចទប់បានឡើយ។ លាឈ្មោលដែលចង់បានវា មិនបាច់ខំប្រឹងរត់ទៅណាឆ្ងាយទេ គឺនៅពេលណាតណ្ហាពុះកញ្ជ្រោល លាឈ្មោលអាចរកវាឃើញយ៉ាងងាយស្រួល។ អាល់គីតាប អ្នកប្រៀបបាននឹងលាញីព្រៃ ដែលធ្លាប់តែរស់នៅតាមវាលរហោស្ថាន ត្រូវតណ្ហាជំរុញឲ្យរត់ទៅគ្រប់ទីកន្លែង គ្មាននរណាអាចទប់បានឡើយ។ លាឈ្មោលដែលចង់បានវា មិនបាច់ខំប្រឹងរត់ទៅណាឆ្ងាយទេ គឺនៅពេលណាតណ្ហាពុះកញ្ជ្រោល លាឈ្មោលអាចរកវាឃើញយ៉ាងងាយស្រួល។ |
លាព្រៃក៏ឈរនៅលើទីត្រងិល វាដង្ហាក់ដូចជាចចក ភ្នែកវាស្រវាំងទៅ ដោយព្រោះគ្មានស្មៅសោះ។
ជាពួកអ្នកដែលនិយាយដល់ដុំឈើថា លោកជាឪពុកខ្ញុំ ហើយដល់ដុំថ្មថា លោកបានបង្កើតខ្ញុំ ពីព្រោះគេបានបែរខ្នងឲ្យអញ មិនហ៊ានបែរមុខឡើយ ប៉ុន្តែដល់គ្រាដែលគេកើតមានសេចក្ដីវេទនា នោះគេនឹងអំពាវនាវដល់អញថា សូមទ្រង់ក្រោកឡើងជួយសង្គ្រោះយើងខ្ញុំផង
គេតែងតែឲ្យឈ្នួលដល់ស្រីសំផឹងទាំងប៉ុន្មាន តែឯងវិញ ឯងឲ្យឈ្នួលដល់សហាយឯងទាំងអស់ ក៏សូកគេឲ្យមកឯឯងពីគ្រប់ទិសជុំវិញ សំរាប់ទទួលរួមបវេណី
អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខអញវិញ កាលណាគេមានសេចក្ដីវេទនា នោះគេនឹងស្វែងរកអញយ៉ាងស្រវាស្រទេញ។
ដ្បិតគេបានឡើងទៅឯស្រុកអាសស៊ើរ ដូចជាលាព្រៃដែលនៅតែឯង អេប្រាអិមបានជួលពួកសហាយ