Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 2:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 អ្នក​ប្រៀប​បាន​នឹង​លា​ញី​ព្រៃ ដែល​ធ្លាប់​តែ​រស់​នៅ​តាម​វាល​រហោ‌ស្ថាន ត្រូវ​តណ្ហា​ជំរុញ​ឲ្យ​រត់​ទៅ​គ្រប់​ទី​កន្លែង គ្មាន​នរណា​អាច​ទប់​បាន​ឡើយ។ លា​ឈ្មោល​ដែល​ចង់​បាន​វា មិន​បាច់​ខំ​ប្រឹង​រត់​ទៅ​ណា​ឆ្ងាយ​ទេ គឺ​នៅ​ពេល​ណា​តណ្ហា​ពុះ​កញ្ជ្រោល លា​ឈ្មោល​អាច​រក​វា​ឃើញ​យ៉ាង​ងាយ​ស្រួល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ជា​លា​ព្រៃ​ក្រមុំ​ដែល​ធ្លាប់​នៅ​ទី​រហោ‌ស្ថាន ក៏​ស្រង​ក្លិន​ខ្យល់​ដោយ​មាន​សម្រើប លុះ​ដល់​រដូវ​កំណត់​របស់​វា តើ​អ្នក​ណា​នឹង​បំបែរ​ចេញ​បាន? អ្នក​ណា​ដែល​រក​ចាប់​វា មិន​បាច់​នឿយ​ហត់​នឹង​ទៅ​តាម​ទេ ដ្បិត​ដល់​រដូវ​កំណត់ នឹង​បាន​ប្រទះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ជា​លា​ព្រៃ​ក្រមុំ​ដែល​ធ្លាប់​នៅ​ទី​រហោ‌ស្ថាន ក៏​ស្រង​ក្លិន​ខ្យល់​ដោយ​មាន​សំរើប លុះ​រដូវ​កំណត់​របស់​វា នោះ​តើ​អ្នក​ណា​នឹង​បំបែរ​ចេញ​បាន អ្នក​ណា​ដែល​រក​ចាប់​វា នោះ​មិន​បាច់​នឿយ‌ហត់​នឹង​ទៅ​តាម​ទេ ដ្បិត​ដល់​រដូវ​កំណត់ នោះ​នឹង​បាន​ប្រទះ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អ្នក​ប្រៀប​បាន​នឹង​លា​ញី​ព្រៃ ដែល​ធ្លាប់​តែ​រស់​នៅ​តាម​វាល​រហោ‌ស្ថាន ត្រូវ​តណ្ហា​ជំរុញ​ឲ្យ​រត់​ទៅ​គ្រប់​ទី​កន្លែង គ្មាន​នរណា​អាច​ទប់​បាន​ឡើយ។ លា​ឈ្មោល​ដែល​ចង់​បាន​វា មិន​បាច់​ខំ​ប្រឹង​រត់​ទៅ​ណា​ឆ្ងាយ​ទេ គឺ​នៅ​ពេល​ណា​តណ្ហា​ពុះ​កញ្ជ្រោល លា​ឈ្មោល​អាច​រក​វា​ឃើញ​យ៉ាង​ងាយ​ស្រួល។

សូមមើលជំពូក ចម្លង




យេរេមា 2:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ល្ងី‌ល្ងើ​ប្រែ​ទៅ​ជា​មាន​ប្រាជ្ញា លុះ​ត្រា​ណា​តែ​សេះ​ដុះ​ស្នែង ។


តើ​អ្នក​បាន​រាប់​ចំនួន​ខែ​ដែល​វា​ផើម ហើយ​ដឹង​ពេល​ដែល​វា​ត្រូវ​បង្កើត​កូន​ឬ​ទេ?


សត្វ​លា​ព្រៃ​នាំ​គ្នា​ឈរ​នៅ​តាម​កំពូល​ភ្នំ ហើយ​ហិត​ខ្យល់​ដូច​ឆ្កែ​ព្រៃ ភ្នែក​វា​ស្លក់​អស់ ព្រោះ​គ្មាន​ស្មៅ​ស៊ី។


គេ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ឈើ​ថា “ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​ខ្ញុំ!” ហើយ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ថ្ម​ថា “ព្រះអង្គ​បាន​ឲ្យ​កំណើត​ខ្ញុំ!”។ ពួក​គេ​បាន​ងាក​មុខ​ចេញ​ពី​យើង ហើយ​បែរ​ខ្នង​ដាក់​យើង​វិញ តែ​ពេល​ណា​មាន​ទុក្ខ ពួក​គេ​ពោល​មក​យើង​ថា “សូម​តើន​ឡើង! សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!”។


ធម្មតា ស្រី​ពេស្យា​តែង​តែ​ទទួល​ជំនូន រីឯ​នាង នាង​បែរ​ជា​យក​ជំនូន​ទៅ​ឲ្យ​សហាយ​របស់​ខ្លួន​ទៅ​វិញ។ នាង​យក​ជំនូន​ទៅ​ទាក់‌ទាញ​ពួក​គេ​ពី​គ្រប់​ទី​កន្លែង មក​រួម​ផិត​ក្បត់​ជា​មួយ​នាង។


យើង​នឹង​វិល​ទៅ​ដំណាក់​របស់​យើង​វិញ រហូត​ទាល់​តែ​ពួក​គេ​សារភាព​ថា​ខ្លួន​ខុស ហើយ​ស្វែង​រក​យើង។ នៅ​ពេល​មាន​អាសន្ន ពួក​គេ​នឹង​វិល​មក​រក​យើង​វិញ​ជា​មិន​ខាន។


សត្វ​លា​ព្រៃ​តែ​នៅ​ដាច់​ពី​គេ តែ​អេប្រាអ៊ីម​បែរ​ជា​លក់​ខ្លួន​ឲ្យ ស្រុក​អាស្ស៊ីរី ដែល​ជា​សហាយ​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម