អញនឹងបោះបង់ចោលសំណល់នៃមរដករបស់អញទៅ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ហើយគេនឹងត្រឡប់ជារំពា នឹងរបឹប ដល់អស់ទាំងពួកខ្មាំងសត្រូវគេ
យេរេមា 19:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ អញនឹងធ្វើឲ្យសេចក្ដីប្រឹក្សារបស់ពួកស្រុកយូដា នឹងក្រុងយេរូសាឡិមសូន្យបាត់នៅទីនេះ ព្រមទាំងធ្វើឲ្យគេដួលដោយដាវ នៅមុខពួកខ្មាំងសត្រូវរបស់គេ ហើយដោយដៃនៃពួកអ្នកដែលរកជីវិតគេផង ឯសាកសពរបស់គេ អញនឹងប្រគល់ជាអាហារ ដល់សត្វហើរលើអាកាស នឹងសត្វជើង៤នៅផែនដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ យើងនឹងធ្វើឲ្យសេចក្ដីប្រឹក្សារបស់ពួកស្រុកយូដា និងក្រុងយេរូសាឡិមបាត់ពីទីនេះ ព្រមទាំងធ្វើឲ្យគេដួលដោយដាវ នៅមុខពួកខ្មាំងសត្រូវរបស់គេ ហើយដោយដៃនៃពួកអ្នកដែលរកជីវិតគេផង យើងនឹងប្រគល់សាកសពរបស់គេដល់សត្វហើរលើអាកាស និងសត្វជើងបួននៅផែនដីធ្វើជាអាហារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ យើងនឹងរំលាយនយោបាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។ យើងនឹងធ្វើឲ្យពួកគេស្លាប់ដោយមុខដាវរបស់ខ្មាំងសត្រូវ ហើយធ្លាក់ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ យើងនឹងប្រគល់សាកសពរបស់ពួកគេទៅឲ្យត្មាត និងចចកធ្វើជាចំណី។ អាល់គីតាប នៅទីនោះ យើងនឹងរំលាយនយោបាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។ យើងនឹងធ្វើឲ្យពួកគេស្លាប់ដោយមុខដាវរបស់ខ្មាំងសត្រូវ ហើយធ្លាក់ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ យើងនឹងប្រគល់សាកសពរបស់ពួកគេទៅឲ្យត្មាត និងចចកធ្វើជាចំណី។ |
អញនឹងបោះបង់ចោលសំណល់នៃមរដករបស់អញទៅ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ហើយគេនឹងត្រឡប់ជារំពា នឹងរបឹប ដល់អស់ទាំងពួកខ្មាំងសត្រូវគេ
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
ហេតុនោះ មើល អញនឹងធ្វើការ១យ៉ាងអស្ចារ្យ នៅកណ្តាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់គេនឹងត្រូវបិទបាំងដែរ។
ចូរប្រឹក្សាគ្នា នោះការសំរេចរបស់ឯងនឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសំដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះទ្រង់គង់នៅខាងយើងហើយ។
បើកាលណាគេសួរឯងថា តើឲ្យយើងចេញទៅឯណា នោះចូរឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯពួកណាដែលសំរាប់ស្លាប់ នោះត្រូវចេញទៅស្លាប់ចុះ ហើយពួកណាដែលសំរាប់ដាវ ឲ្យគេទៅឯដាវទៅ នឹងពួកណាដែលសំរាប់អំណត់អត់ ឲ្យគេអត់ឃ្លានចុះ ឯពួកណាដែលសំរាប់ដឹកទៅជាឈ្លើយ នោះឲ្យគេទៅជាឈ្លើយដែរ
ស្ត្រីណាដែលបានបង្កើតកូន៧នាក់ក៏ល្វើយទៅ រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ ក្នុងកាលដែលនៅថ្ងៃនៅឡើយ នាងបានត្រូវអៀនខ្មាស ហើយជ្រប់មុខទៅ ឯពួកដែលសល់នៅ នោះអញនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
គេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏នឹងគ្មានអ្នកណាកប់ខ្មោចគេដែរ គឺគេនឹងបានដូចជាជីនៅដីវិញ គេនឹងត្រូវវិនាសបង់ដោយដាវ នឹងសេចក្ដីអំណត់អត់ ហើយខ្មោចគេនឹងបានសំរាប់ជាអាហារ ដល់សត្វហើរលើអាកាស នឹងដល់សត្វព្រៃនៅផែនដី។
ដូច្នេះ សូមទ្រង់ប្រគល់កូនចៅគេដល់សេចក្ដីអំណត់អត់ ហើយខ្លួនគេដល់អំណាចដាវផង សូមឲ្យប្រពន្ធគេនៅជាឥតមានកូន នឹងជាមេម៉ាយ ហើយឲ្យពួកប្រុសៗរបស់គេត្រូវស្លាប់ នឹងពួកកំឡោះៗរបស់គេត្រូវរបួស ដោយដាវក្នុងសង្គ្រាម
ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថា លំដាប់នោះ អញនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក នឹងបណ្តាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ ហើយពីអំណត់អត់ ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។
គេនឹងកប់សពយេហូយ៉ាគីម ដូចជាកប់ខ្មោចសត្វលា គឺគេនឹងអូសទៅបោះចោល នៅខាងក្រៅទ្វារនៃក្រុងយេរូសាឡិមបង់។
អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតឯង ហើយក្នុងកណ្តាប់ដៃនៃពួកអ្នកដែលឯងបានខ្លាចនោះ គឺក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយក្នុងកណ្តាប់ដៃនៃសាសន៍ខាល់ដេផង
ហេតុនេះព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងប្រគល់ទីក្រុងនេះទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ គឺក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន
គឺអញនឹងប្រគល់គេ ទៅក្នុងកណ្តាប់ដៃ នៃពួកខ្មាំងសត្រូវរបស់គេ ហើយក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ ឯសាកសពរបស់គេនឹងជាចំណី ដល់សត្វហើរលើអាកាស នឹងសត្វជើង៤នៅផែនដី
អញនឹងប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ គឺទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នឹងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកបំរើវាដែរ ក្រោយមកស្រុកអេស៊ីព្ទនឹងមានគេអាស្រ័យនៅ ដូចកាលពីដើមឡើងវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ហើយខ្មោចទាំងប៉ុន្មានរបស់ជនជាតិនេះ នឹងជាចំណីដល់សត្វហើរលើអាកាស នឹងដល់សត្វនៅដីផង ឥតមានអ្នកណាបង្អើលវាចេញឡើយ
គេនឹងរាយឆ្អឹងទាំងនោះ នៅចំពោះព្រះអាទិត្យ ព្រះចន្ទ នឹងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង នឹងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសំរាប់ជាជីនៅដីវិញ
ធ្វើដូចម្តេចឲ្យឯងរាល់គ្នាថា យើងមានប្រាជ្ញា ក៏មានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា នៅជាមួយនឹងយើងដែរដូច្នេះ តែមើល ស្លាបប៉ាកកាក្លែងក្លាយរបស់ពួកអាចារ្យ នោះបានបំផ្លាស់ទៅជាសេចក្ដីភូតភរវិញ
ពួកអ្នកប្រាជ្ញគេត្រូវខ្មាស ត្រូវស្រយុតចិត្ត ហើយចាប់បាន មើល គេបានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ តើគេមានប្រាជ្ញានៅក្នុងខ្លួនជាយ៉ាងណាវិញ
បើព្រះអម្ចាស់ ទ្រង់មិនបានបង្គាប់គេ នោះតើមានអ្នកណានឹងអាចទាយទំនាយ ហើយការនោះកើតឡើងបានជាពិត
អញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា នោះឯងនឹងចាញ់ពួកខ្មាំងសត្រូវ ពួកអ្នកដែលស្អប់ឯង គេនឹងត្រួតត្រាលើឯង ហើយឯងនឹងរត់ទៅឥតមានអ្នកណាដេញតាមផង។
អញនឹងនាំឲ្យមានដាវជាសេចក្ដីសងសឹកនៃសញ្ញាមកលើឯង នោះឯងរាល់គ្នានឹងមូលគ្នានៅក្នុងក្រុងរបស់ឯងទាំងប៉ុន្មាន ហើយអញនឹងឲ្យជំងឺអាសន្នរោគកើតឡើងនៅកណ្តាលឯងរាល់គ្នាទៀត រួចឯងនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
ដូច្នេះ តើយើងឈ្មោះថាធ្វើឲ្យក្រិត្យវិន័យទៅជាឥតប្រយោជន៍ ដោយសេចក្ដីជំនឿឬអី ទេ មិនមែនឡើយ គឺឈ្មោះថា យើងតាំងក្រិត្យវិន័យឲ្យកាន់តែមាំមួនឡើងវិញទេតើ។
ពីព្រោះបើសិនជាពួកអ្នកដែលអាងក្រិត្យវិន័យបានគ្រងមរដក នោះសេចក្ដីជំនឿបានទៅជាឥតអំពើវិញ ហើយសេចក្ដីសន្យាក៏ឥតប្រយោជន៍ដែរ
នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯង មកក្នុងកណ្តាប់ដៃនៃអញហើយ អញនឹងវាយឯង ហើយនឹងកាត់យកក្បាលឯងទៅ នៅថ្ងៃនេះ អញនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស នឹងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត