ហេតុនោះព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរស៊ើបសួររកនៅកណ្តាលសាសន៍ដទៃទាំងប៉ុន្មានចុះ តើដែលមានអ្នកណាឮនិយាយពីការយ៉ាងនេះឬទេ នាងក្រមុំនៃពួកអ៊ីស្រាអែលបានប្រព្រឹត្តការដ៏ពន្លឹកគួរស្បើម
យេរេមា 18:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើហិមៈនៅលើភ្នំល្បាណូន នឹងលែងមានពីថ្មនៅវាលបានឬ តើទឹកត្រជាក់ដែលហូរចុះមកពីទីឆ្ងាយ នឹងហួតបាត់ទៅឬអី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើហិមៈនៅលើភ្នំល្បាណូន លែងមានពីថ្មនៅស៊ីរានឬ? តើទឹកត្រជាក់ដែលហូរចុះមកពីទីឆ្ងាយ នឹងហួតបាត់ទៅឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណាបោះបង់ចោលទឹកដែលហូរចេញ មកពីថ្មដា និងពីទឹកកកនៅស្រុកលីបង់ទេ គ្មាននរណាលែងរវីរវល់នឹងទឹកដ៏ត្រជាក់ ដែលហូរមកពីឆ្ងាយនោះដែរ។ អាល់គីតាប គ្មាននរណាបោះបង់ចោលទឹកដែលហូរចេញ មកពីថ្មដា និងពីទឹកកកនៅស្រុកលីបង់ទេ គ្មាននរណាលែងរវីរវល់នឹងទឹកដ៏ត្រជាក់ ដែលហូរមកពីឆ្ងាយនោះដែរ។ |
ហេតុនោះព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរស៊ើបសួររកនៅកណ្តាលសាសន៍ដទៃទាំងប៉ុន្មានចុះ តើដែលមានអ្នកណាឮនិយាយពីការយ៉ាងនេះឬទេ នាងក្រមុំនៃពួកអ៊ីស្រាអែលបានប្រព្រឹត្តការដ៏ពន្លឹកគួរស្បើម
ដ្បិតឯរាស្ត្រអញនេះ គេបានភ្លេចអញហើយ គេបានដុតកំញានថ្វាយដល់អស់ទាំងព្រះក្លែងក្លាយ ហើយគេត្រូវចំពប់ក្នុងផ្លូវរបស់ខ្លួន គឺជាផ្លូវពីចាស់បុរាណ ឲ្យបានដើរវាងទៅតាមផ្លូវច្រកដែលមិនបានលើកឡើយ
ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច