រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅវាលដែរ ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មិនបានបង្អុរភ្លៀងមកលើផែនដីសោះ ហើយក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង
យេរេមា 10:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាទ្រង់បព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ទ្រង់ធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សំរាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ទ្រង់ផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាព្រះអង្គបព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ព្រះអង្គធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សម្រាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ព្រះអង្គផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអង្គបន្លឺព្រះសូរសៀង ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ ពពករសាត់មកពីជើងមេឃ ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។ អាល់គីតាប ពេលទ្រង់បន្លឺសំឡេង ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ ពពករសាត់មកពីជើងមេឃ ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។ |
រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅវាលដែរ ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មិនបានបង្អុរភ្លៀងមកលើផែនដីសោះ ហើយក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង
រួចមកអេលីយ៉ាទូលដល់អ័ហាប់ថា សូមស្តេចឡើងទៅសោយព្រះស្ងោយចុះ ដ្បិតមានសូរសន្ធឹកភ្លៀងជាធំមកហើយ
ទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដីមក ទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរសំរាប់ភ្លៀង ក៏បញ្ចេញខ្យល់ពីឃ្លាំងទ្រង់មកដែរ
ទ្រង់បាំងមេឃដោយពពក ក៏ចាត់ចែងភ្លៀងសំរាប់ផែនដី ហើយធ្វើឲ្យមានស្មៅដុះឡើងនៅលើភ្នំ
ព្រះយេហូវ៉ាទ្រង់បញ្ចេញជាផ្គរនៅលើមេឃ ព្រះដ៏ខ្ពស់បំផុត ទ្រង់បញ្ចេញព្រះសូរសៀង ព្រមទាំងព្រឹល នឹងរងើកភ្លើងផង
គឺដល់ព្រះដែលទ្រង់យាងលើផ្ទៃមេឃនៃអស់ទាំងជាន់ ផ្ទៃមេឃ ដ៏នៅតាំងពីបូរាណមក ន៏ ទ្រង់បញ្ចេញព្រះសូរសៀង គឺជាសំនៀងដ៏ខ្លាំងក្រៃលែង
ម៉ូសេក៏លើកដំបងទៅលើមេឃ នោះព្រះយេហូវ៉ាទ្រង់ចាត់ឲ្យមានផ្គរហើយនឹងព្រិលមក ក៏មានរន្ទះបាញ់ផ្សាយជាភ្លើងនៅលើដី ហើយព្រះយេហូវ៉ាទ្រង់បង្អុរព្រឹលមកលើស្រុកអេស៊ីព្ទ
ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀង១មេបានឬទេ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ តើមិនមែនជាទ្រង់វិញទេឬអី ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែទ្រង់ ដ្បិតគឺទ្រង់ហើយដែលបានធ្វើគ្រប់ការទាំងនេះ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងធ្វើដូច្នេះដល់ទីនេះ ហើយដល់ពួកអ្នកដែលអាស្រ័យនៅ គឺនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ទៅដូចជាតូផែតផង
គេក៏មិនដែលនឹកក្នុងចិត្តថា ឥឡូវនេះ ចូរយើងកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃយើងវិញ ដែលទ្រង់ប្រទានភ្លៀងមក គឺទាំងភ្លៀងដើម ហើយចុងរដូវផងតាមរដូវភ្លៀង ហើយក៏កំណត់រក្សាទុកប៉ុន្មានអាទិត្យ ដែលសំរាប់ច្រូតកាត់ដល់យើងដែរ នោះឡើយ
កាលណាទ្រង់បព្ចោញព្រះសូរសៀង នោះមានឮសូរសន្ធឹកនៃទឹកនៅលើមេឃ ហើយទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដី ទ្រង់បង្កើតផ្លេកបន្ទោរសំរាប់ភ្លៀង ក៏បព្ចោញខ្យល់ពីឃ្លាំងនៃទ្រង់ផង
ដ្បិតមើល ព្រះដែលទ្រង់សូនធ្វើភ្នំទាំងប៉ុន្មាន ក៏បង្កើតខ្យល់ ហើយថ្លែងប្រាប់ដល់មនុស្សអំពីគំនិតដែលនៅក្នុងខ្លួនគេ ព្រមទាំងធ្វើឲ្យពេលព្រឹកព្រហាមទៅជាងងឹត ហើយយាងលើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីផង ព្រះនាមរបស់ទ្រង់គឺ «យេហូវ៉ាជាព្រះនៃពួកពលបរិវារ»។
ចូរឲ្យឯងរាល់គ្នាសូមទឹកភ្លៀង ពីព្រះយេហូវ៉ានៅវេលាភ្លៀងចុងរដូវ គឺសូមពីព្រះយេហូវ៉ា ដែលទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ នោះទ្រង់នឹងប្រោសប្រទាន ឲ្យមានភ្លៀង១មេៗដល់ឯង ឲ្យគ្រប់គ្នាមានស្មៅនៅចំការរបស់ខ្លួន