ម៉ាថាយ 28:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសេចក្ដីនោះឮទៅដល់លោកចៅហ្វាយ នោះយើងនឹងទៅពន្យល់លោក ឲ្យឯងរាល់គ្នាបានរួចពីទោស ព្រះគម្ពីរខ្មែរសាកល បើសិនរឿងនេះលេចឮដល់អភិបាល យើងនឹងបញ្ចុះបញ្ចូលលោក មិនឲ្យអ្នករាល់គ្នាមានបញ្ហាឡើយ”។ Khmer Christian Bible ហើយបើរឿងនេះឮដល់លោកអភិបាល យើងនឹងបញ្ចុះបញ្ចូលគាត់ មិនឲ្យអ្នករាល់គ្នាមានបញ្ហាទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើរឿងនេះឮទៅដល់លោកទេសាភិបាល យើងនឹងទៅពន្យល់លោកកុំឲ្យឯងរាល់គ្នាមានទោស»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំឲ្យអ្នករាល់គ្នាមានទោស»។ អាល់គីតាប ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំឲ្យអ្នករាល់គ្នាមានទោស»។ |
ដោយពាក្យថា ចូរឯងរាល់គ្នានិយាយថា ក្នុងកាលដែលយើងខ្ញុំកំពុងតែដេកលក់ នោះពួកសិស្សរបស់វា បានមកលួចយកខ្មោចវា ទាំងយប់បាត់ទៅហើយ
កាលស្តេចហេរ៉ូឌបានរកគាត់មិនឃើញ នោះក៏ពិចារណាសួរពួកអ្នកយាមល្បាត ហើយបង្គាប់ឲ្យនាំគេទៅសំឡាប់បង់ រួចស្តេចក៏យាងចុះពីស្រុកយូដា ទៅឯសេសារា គង់នៅទីនោះ។