ម៉ាថាយ 27:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេដោះព្រះពស្ត្រទ្រង់ចេញ ហើយយកអាវក្រហមមកបំពាក់វិញ ព្រះគម្ពីរខ្មែរសាកល នៅពេលដោះព្រះពស្ត្រព្រះអង្គចេញ ពួកគេក៏ពាក់អាវវែងពណ៌ក្រហមឆ្អៅឲ្យព្រះអង្គ Khmer Christian Bible ពេលដោះសម្លៀកបំពាក់របស់ព្រះអង្គហើយ ពួកគេក៏ពាក់អាវវែងពណ៌ក្រហមទុំឲ្យព្រះអង្គវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេដោះព្រះពស្ត្រព្រះអង្គចេញ ហើយយកអាវវែងពណ៌ក្រហមមកបំពាក់លើព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដោះព្រះពស្ដ្ររបស់ព្រះអង្គចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ថ្វាយព្រះអង្គ។ អាល់គីតាប គេដោះសម្លៀកបំពាក់របស់អ៊ីសាចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ឲ្យគាត់។ |
លុះស្តេចហេរ៉ូឌ ព្រមទាំងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវរួចហើយ នោះក៏យកអាវដ៏រុងរឿងមកបំពាក់ទ្រង់ រួចបញ្ជូនត្រឡប់ទៅឯលោកពីឡាត់វិញ
ទេវតានោះក៏នាំវិញ្ញាណខ្ញុំទៅឯទីរហោស្ថាន នោះខ្ញុំឃើញមានស្ត្រីម្នាក់ ជិះនៅលើសត្វសម្បុរក្រហម ដែលពេញជាឈ្មោះប្រមាថ មានក្បាល៧ ហើយស្នែង១០