រួចស្តេចអ៊ីស្រាអែលមានបន្ទូលឆ្លើយថា ចូរទៅប្រាប់បេន-ហាឌាឌ់វិញថា កុំបីឲ្យអ្នកដែលកំពុងតែពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ
ម៉ាថាយ 26:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់យាងមកដល់ពួកសិស្ស ឃើញគេដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា ដូច្នេះ តើអ្នករាល់គ្នាចាំយាមជាមួយនឹងខ្ញុំតែ១ម៉ោងមិនបានទេឬអី ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងត្រឡប់មករកពួកសិស្សវិញ ហើយឃើញពួកគេកំពុងដេកលក់ ក៏មានបន្ទូលនឹងពេត្រុសថា៖“ម៉េច! អ្នករាល់គ្នាមិនអាចប្រុងស្មារតីជាមួយខ្ញុំ មួយម៉ោងបានទេឬ? Khmer Christian Bible រួចព្រះអង្គយាងមកឯពួកសិស្សវិញ ក៏ឃើញពួកគេដេកលក់អស់ នោះព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «តើពួកអ្នកទ្រាំនៅជាមួយខ្ញុំដោយមិនដេកតែមួយម៉ោងមិនបានទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គយាងត្រឡប់មករកពួកសិស្ស ហើយឃើញគេកំពុងដេកលក់ ព្រះអង្គក៏មានព្រះបន្ទូលទៅពេត្រុសថា៖ «តើអ្នករាល់គ្នាទ្រាំនៅចាំយាមជាមួយខ្ញុំ សូម្បីតែមួយម៉ោងមិនបានទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយាងមករកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ!។ អាល់គីតាប អ៊ីសាមករកពួកសិស្ស ឃើញគេកំពុងតែដេកលក់ គាត់មានប្រសាសន៍ទៅពេត្រុសថា៖ «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ!»។ |
រួចស្តេចអ៊ីស្រាអែលមានបន្ទូលឆ្លើយថា ចូរទៅប្រាប់បេន-ហាឌាឌ់វិញថា កុំបីឲ្យអ្នកដែលកំពុងតែពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ
៙ ខ្ញុំបានដេកលក់ហើយ តែចិត្តខ្ញុំនៅភ្ញាក់ទេ នោះឮសំឡេងរបស់ស្ងួនសំឡាញ់ខ្ញុំ ទ្រង់គោះទ្វារថា ឱប្អូន ជាមាសសំឡាញ់ ឱព្រាបរបស់អញ ជាអ្នកបរិសុទ្ធរបស់អញអើយ ចូរបើកទ្វារឲ្យអញផង ដ្បិតក្បាលអញទទឹកជោកដោយសន្សើម សរសៃសក់អញផង ដោយទឹកដែលធ្លាក់នៅពេលយប់
ពេត្រុសទូលតបថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក៏ដោយ គង់តែមិនព្រមថា មិនស្គាល់ទ្រង់ឡើយ ហើយពួកសិស្សទាំងអស់ក៏ថាឡើងដូចគ្នា។
ក៏មានបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ចាំយាមជាមួយនឹងខ្ញុំសិន
ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ
ទ្រង់ត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា អ្នកដេកលក់ឬអី តើនឹងនៅចាំយាមតែ១ម៉ោងមិនបានឬ
ឯពេត្រុស នឹងអ្នកទាំង២ដែលនៅជាមួយនឹងគាត់ គេងងុយជាខ្លាំង លុះកាលភ្ញាក់ដឹងខ្លួនឡើង នោះស្រាប់តែឃើញសិរីល្អទ្រង់ នឹងមនុស្ស២នាក់ ដែលឈរនៅជាមួយនឹងទ្រង់ដែរ
រួចដល់វេលាព្រឹក កាលថ្ងៃទើបនឹងរះ នោះសូមលោកក្រោកឡើង សង្ខុញចូលមកឯទីក្រុងតែម្តង យ៉ាងនោះ លុះកាលវា នឹងពួកអ្នកដែលកាន់ខាងវា ចេញទៅច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវាតាមតែមានឱកាសចុះ។