ការដែលនិយាយឥតបើគិតថា នេះជាដង្វាយថ្វាយព្រះហើយ រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាខាងក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។
ម៉ាថាយ 15:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នករាល់គ្នានិយាយដូច្នេះវិញ បើអ្នកណានឹងនិយាយទៅឪពុកម្តាយថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែឪបាន នោះបានថ្វាយជាដង្វាយហើយ យ៉ាងនោះមិនចាំបាច់ឲ្យអ្នកនោះគោរពប្រតិបត្តិ ដល់ឪពុកម្តាយទៀតទេ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នករាល់គ្នាវិញ អ្នករាល់គ្នានិយាយថា: ‘អ្នកណាក៏ដោយដែលនិយាយនឹងឪពុក ឬម្ដាយថា: “អ្វីក៏ដោយដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយ ទៅជាតង្វាយថ្វាយព្រះហើយ” Khmer Christian Bible ប៉ុន្ដែអ្នករាល់គ្នានិយាយថា អ្នកណាក៏ដោយដែលនិយាយនឹងឪពុក ឬម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុក ឬអ្នកម្ដាយនោះ ជាតង្វាយថ្វាយព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នករាល់គ្នាបែរជានិយាយថា "បើអ្នកណាប្រាប់ឪពុកម្តាយរបស់ខ្លួនថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្តាយ នោះបានថ្វាយដល់ព្រះហើយ អ្នកនោះមិនបាច់គោរពឪពុកម្តាយទេ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នករាល់គ្នាវិញបែរជាពោលថា: បើអ្នកណានិយាយទៅឪពុកម្ដាយថា “អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកថ្វាយព្រះជាម្ចាស់រួចទៅហើយ” អាល់គីតាប រីឯអ្នករាល់គ្នាវិញ បែរជាពោលថាៈ បើអ្នកណានិយាយទៅឪពុកម្ដាយថា “អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកជូនអុលឡោះរួចទៅហើយ” |
ការដែលនិយាយឥតបើគិតថា នេះជាដង្វាយថ្វាយព្រះហើយ រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាខាងក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។
ដ្បិតព្រះទ្រង់បានបង្គាប់ថា «ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន»
ដូច្នេះឈ្មោះថាអ្នករាល់គ្នាលើកបញ្ញត្តនៃព្រះចោលហើយ ដោយសារទំនៀមទំលាប់ពីបុរាណរបស់អ្នករាល់គ្នា
តែពេត្រុស នឹងយ៉ូហាន ឆ្លើយតបថា បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ
តែពេត្រុស នឹងពួកសាវកឯទៀត ឆ្លើយឡើងថា ត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងមនុស្ស