ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែគេប្រទេចផ្តាសាខ្ញុំគ្រប់គ្នា
ម៉ាថាយ 10:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្ដីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមក ដើម្បីតាំងឲ្យមានសេចក្ដីមេត្រីទេ គឺឲ្យមានដាវវិញ ព្រះគម្ពីរខ្មែរសាកល “កុំគិតថា ខ្ញុំបានមកដើម្បីនាំសេចក្ដីសុខសាន្តមកលើផែនដីឡើយ។ ខ្ញុំបានមកមិនមែនដើម្បីនាំសេចក្ដីសុខសាន្តមកទេ គឺដើម្បីនាំដាវមកទេតើ Khmer Christian Bible ចូរកុំគិតថា ខ្ញុំមកដើម្បីនាំយកក្ដីសុខសាន្ដមកផែនដីឡើយ ខ្ញុំមិនបានមកដើម្បីនាំក្ដីសុខសាន្ដទេ គឺនាំដាវវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កុំគិតថា ខ្ញុំមកដើម្បីនាំសេចក្ដីសុខសាន្តមកផែនដីឡើយ ខ្ញុំមិនមែនមកដើម្បីនាំសេចក្តីសុខសាន្តមកទេ តែខ្ញុំនាំដាវមកទេតើ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្តិភាពមកឲ្យផែនដីឡើយ។ ខ្ញុំមិនមែននាំសន្តិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា ។ អាល់គីតាប «កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្ដិភាពមកឲ្យផែនដីឡើយ។ ខ្ញុំមិនមែននាំសន្ដិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា។ |
ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែគេប្រទេចផ្តាសាខ្ញុំគ្រប់គ្នា
ប៉ុន្តែ ឯពួកសាសន៍យូដាដែលមិនព្រមជឿ គេញុះញង់ ហើយចាក់រុកពួកសាសន៍ដទៃ ឲ្យគេទាស់នឹងពួកជំនុំវិញ
ឯមនុស្សទាំងឡាយនៅទីក្រុងនោះ គេបែកបាក់គ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា ខ្លះខាងពួកសាវក
លុះកាលគាត់បាននិយាយសេចក្ដីទាំងនេះរួចហើយ នោះពួកសាសន៍យូដាក៏ចេញទៅទាំងជជែកគ្នាជាខ្លាំង។
នោះមានសេះ១ទៀតចេញមក មានសម្បុរក្រហម ហើយគេឲ្យអ្នកដែលជិះ មានអំណាចអាចនឹងដកយកសេចក្ដីសុខសាន្តពីផែនដីចេញ ឲ្យមនុស្សលោកបានសំឡាប់គ្នា គេក៏ប្រគល់ដាវ១យ៉ាងធំ ដល់អ្នកនោះដែរ។
គឺប្រយោជន៍តែឲ្យអស់ទាំងដំណនៃពួកកូនចៅអ៊ីស្រាអែលបានដឹងប៉ុណ្ណោះ ដើម្បីនឹងបង្រៀនឲ្យគេចេះច្បាំង គឺពួកអ្នកដែលមិនបានធ្លាប់ស្គាល់ចំបាំងកាលពីមុនមក