អេសា ទ្រង់ក៏ផ្ទំលក់ទៅមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់ នៅជាមួយនឹងពួកឰយុកោទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ជាឰយុកោ រួចយ៉ូសាផាត ជាព្រះរាជបុត្រាក៏សោយរាជ្យឡើងជំនួសបិតា។
ម៉ាថាយ 1:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសាបង្កើតយ៉ូសាផាតៗបង្កើតយ៉ូរ៉ាមៗបង្កើតអូសៀស ព្រះគម្ពីរខ្មែរសាកល អេសាបង្កើតយ៉ូសាផាត យ៉ូសាផាតបង្កើតយ៉ូរាម យ៉ូរាមបង្កើតអូសៀស Khmer Christian Bible ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរាម ស្ដេចយ៉ូរាមបង្កើតស្ដេចអូសៀស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេសាបង្កើតយេហូសាផាត យេហូសាផាតបង្កើតយ៉ូរ៉ាម យ៉ូរ៉ាមបង្កើតអូសៀស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរ៉ាម ស្ដេចយ៉ូរ៉ាម បង្កើតស្ដេចអូសៀស អាល់គីតាប ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរ៉ាម ស្ដេចយ៉ូរ៉ាមបង្កើតស្ដេចអូសៀស |
អេសា ទ្រង់ក៏ផ្ទំលក់ទៅមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់ នៅជាមួយនឹងពួកឰយុកោទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ជាឰយុកោ រួចយ៉ូសាផាត ជាព្រះរាជបុត្រាក៏សោយរាជ្យឡើងជំនួសបិតា។
នោះពួកបណ្តាជនទាំងឡាយ គេក៏លើកអ័សារា ដែលទ្រង់មានព្រះជន្ម១៦ឆ្នាំ តាំងឡើង ឲ្យធ្វើជាស្តេច ជំនួសអ័ម៉ាស៊ីយ៉ា បិតាទ្រង់
រីឯយ៉ូរ៉ាម ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក្នុងឆ្នាំទី១២នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យបាន១២ឆ្នាំ
នៅឆ្នាំទី៥ ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយ៉ូសាផាតសោយរាជ្យលើស្រុកយូដា នោះយ៉ូរ៉ាម ជាបុត្រយ៉ូសាផាត ក៏ចាប់តាំងសោយរាជ្យឡើង
យ៉ូសាផាតមានបុត្រ ព្រះនាមជាយ៉ូរ៉ាមៗមានបុត្រ ព្រះនាមជា អ័ហាស៊ីយ៉ាៗមានបុត្រ ព្រះនាមជា យ៉ូអាស
ឯយ៉ូសាផាត ទ្រង់ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ គេបញ្ចុះសព នៅជាមួយនឹងពួកឰយុកោទ្រង់ នៅក្នុងក្រុងដាវីឌ រួចយ៉ូរ៉ាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា