ម៉ាថាយ 1:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើរ៉ាមបង្កើតអ័មីន៉ាដាប់ៗបង្កើតណាសូនៗបង្កើតសាលម៉ូន ព្រះគម្ពីរខ្មែរសាកល អើរ៉ាមបង្កើតអ័មីណាដាប់ អ័មីណាដាប់បង្កើតណាសូន ណាសូនបង្កើតសាលម៉ូន Khmer Christian Bible លោករ៉ាមបង្កើតលោកអ័មីណាដាប់ លោកអ័មីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អើរ៉ាមបង្កើតអ័មីណាដាប់ អ័មីណាដាប់បង្កើតណាសូន ណាសូនបង្កើតសាលម៉ូន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអើរ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន អាល់គីតាប លោកអើរ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន |
ឯទី១ នោះមានទង់ជ័យនៃទីដំឡើងត្រសាលរបស់ពួកកូនចៅយូដា នាំគ្នាចេញទៅតាមពួកកងគេ មានណាសូន ជាកូនអ័មីន៉ាដាប់ត្រួតលើពួកកងគេ
ឯពួកដែលដំឡើងត្រសាលនៅទិសឯកើតខាងថ្ងៃរះ នោះត្រូវជាពួកទង់ជ័យរបស់ទីដំឡើងត្រសាល នៃពូជអំបូរយូដាតាមពួកកងគេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅយូដា នោះគឺជាណាសូន ជាកូនអ័មីន៉ាដាប់
ឯអ្នកដែលថ្វាយដង្វាយរបស់ខ្លួន ក្នុងថ្ងៃមុនដំបូង នោះគឺណាសូន ជាកូនអ័មីន៉ាដាប់ ក្នុងពូជអំបូរយូដា
ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់ណាសូន ជាកូនអ័មីន៉ាដាប់។