ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 9:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​យក​កូន​តូច​១ ដាក់​នៅ​កណ្តាល​ជំនុំ រួច​ទ្រង់​បី​វា មាន​បន្ទូល​ទៅ​គេ​ថា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទ្រង់​យក​ក្មេង​ម្នាក់​មក ឲ្យឈរ​នៅ​កណ្ដាលចំណោម​ពួកគេ រួច​លើក​វា​ព ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​ក៏​យក​ក្មេង​តូច​ម្នាក់​មក​ដាក់​នៅ​កណ្ដាល​ពួកគេ​ រួច​លើក​ព​ក្មេង​នោះ​ និង​មាន​បន្ទូល​ទៅ​គេ​ថា៖​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ព្រះ‌អង្គ​យក​ក្មេង​តូច​ម្នាក់​មក​ដាក់​នៅ​កណ្តាល​ពួក​គេ ទ្រង់​ឱប​ក្មេង​នោះ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ព្រះអង្គ​យក​ក្មេង​ម្នាក់ ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ពួក​សិស្ស។ ព្រះអង្គ​ឱប​ក្មេង​នោះ រួច​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក អ៊ីសា​យក​ក្មេង​ម្នាក់ ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ពួក​សិស្ស។ អ៊ីសា​អោប​ក្មេង​នោះ រួច​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សិស្ស​ថា៖

សូមមើលជំពូក



ម៉ាកុស 9:36
5 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ទ្រង់​ហៅ​កូន​ក្មេង​តូច​១​មក ដាក់​នៅ​កណ្តាល​ពួក​គេ


ទ្រង់​ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះ‌ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង។


ទ្រង់​ក៏​គង់​ចុះ រួច​ហៅ​ពួក​១២​មក​មាន​បន្ទូល​ថា បើ​អ្នក​ណា​ចង់​ធ្វើ​លេខ​១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ


អ្នក​ណា​ដែល​ទទួល​កូន​តូច​១ ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​ខ្ញុំ​ទេ គឺ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​វិញ។