ក៏កុំឲ្យយកយាមសំរាប់តាមផ្លូវ ឬអាវ២ ស្បែកជើង ឬដំបងផង ដ្បិតអ្នកដែលធ្វើការ នោះគួរនឹងបានអាហារចិញ្ចឹមខ្លួន
ម៉ាកុស 6:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក់បានតែស្បែកជើងសង្រែក ឥតពាក់អាវ២ឡើយ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឲ្យពាក់ស្បែកជើង ហើយមិនត្រូវពាក់អាវពីរទេ”។ Khmer Christian Bible តែត្រូវពាក់ស្បែកជើង ហើយមិនត្រូវពាក់អាវពីរទេ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺពាក់បានតែស្បែកជើង ហើយមិនត្រូវពាក់អាវពីរឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឡើយ»។ អាល់គីតាប ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឲ្យសោះ»។ |
ក៏កុំឲ្យយកយាមសំរាប់តាមផ្លូវ ឬអាវ២ ស្បែកជើង ឬដំបងផង ដ្បិតអ្នកដែលធ្វើការ នោះគួរនឹងបានអាហារចិញ្ចឹមខ្លួន
ឯខ្ញុំ ពិតមែនជាធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ពីព្រោះមានសេចក្ដីប្រែចិត្ត តែព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌បាទទ្រង់ទេ ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ
រួចមានបន្ទូលទៅគេថា អ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរឲ្យនៅផ្ទះនោះទាល់តែដើរចេញហួសទៅ
ក៏ហាមមិនឲ្យយកអ្វីសំរាប់តាមផ្លូវសោះ លើកតែដំបង១ប៉ុណ្ណោះ ឥតយកយាម នំបុ័ង ឬប្រាក់ដាក់ក្នុងខ្សែក្រវាត់ទេ
រួចទេវតាប្រាប់ថា ចូរក្រវាត់ខ្លួន ហើយពាក់ស្បែកជើងទៅ គាត់ក៏ធ្វើដូច្នោះ ហើយទេវតាប្រាប់ទៀតថា ចូរពាក់អាវមកតាមខ្ញុំចុះ