ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 6:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​ហាម​មិន​ឲ្យ​យក​អ្វី​សំរាប់​តាម​ផ្លូវ​សោះ លើក​តែ​ដំបង​១​ប៉ុណ្ណោះ ឥត​យក​យាម នំបុ័ង ឬ​ប្រាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​ទេ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បង្គាប់​ពួកគេ​ថា​៖“កុំ​យក​អ្វី​សម្រាប់​ការធ្វើដំណើរ​ឡើយ លើកលែងតែ​ឈើច្រត់​ប៉ុណ្ណោះ​។ កុំ​យក​នំប៉័ង កុំ​យក​ថង់យាម កុំ​យក​លុយកាក់​ដាក់​ក្នុង​ខ្សែក្រវាត់​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​បង្គាប់​ពួកគេ​ថា៖​ «ពេល​ធ្វើ​ដំណើរ​ ក្រៅ​ពី​ឈើ​ច្រត់​ កុំ​យក​អ្វី​ទៅ​ជាមួយ​ឲ្យ​សោះ​ គឺ​មិន​ត្រូវ​យក​នំបុ័ង​ ថង់​យាម​ និង​ដាក់​លុយ​នៅ​ក្នុង​ខ្សែ​ក្រវាត់​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ហាម​មិន​ឲ្យ​គេ​យក​អ្វី​សម្រាប់​តាម​ផ្លូវ​ឡើយ លើក​លែង​តែ​ដំបង​មួយ​ប៉ុណ្ណោះ គឺ​មិន​ឲ្យ​យក​នំបុ័ង ថង់​យាម ឬ​យក​ប្រាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​ទៅ​ជា​មួយ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ផ្ដែ‌ផ្ដាំ​គេ​មិន​ឲ្យ​យក​អ្វី​ទៅ​ជា​មួយ ក្នុង​ពេល​ធ្វើ​ដំណើរ​ឡើយ លើក‌លែង​តែ​ដំបង​ប៉ុណ្ណោះ៖ «កុំ​យក​ចំណី​អាហារ ថង់​យាម ឬ​យក​ប្រាក់​កាស​ជាប់​នឹង​ខ្លួន

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​ផ្ដែ‌ផ្ដាំ​គេ​មិន​ឲ្យ​យក​អ្វី​ទៅ​ជា​មួយ ក្នុង​ពេល​ធ្វើ​ដំណើរ​ឡើយ លើក‌លែង​តែ​ដំបង​ប៉ុណ្ណោះ៖ «កុំ​យក​ចំណី​អាហារ ថង់​យាម ឬ​យក​ប្រាក់​កាស​ជាប់​នឹង​ខ្លួន

សូមមើលជំពូក



ម៉ាកុស 6:8
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពាក់​បាន​តែ​ស្បែក​ជើង​សង្រែក ឥត​ពាក់​អាវ​២​ឡើយ


កុំ​ឲ្យ​យក​កាបូប ឬ​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​ឲ្យ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ផង


រួច​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​ថា កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ឥត​កាបូប ឥត​យាម ហើយ​ឥត​ស្បែក​ជើង នោះ​តើ​មាន​ខ្វះ​អ្វី​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ


ទ្រង់​មាន​បន្ទូល​ប្រាប់​ថា កុំ​ឲ្យ​យក​អ្វី​សំរាប់​តាម​ផ្លូវ​ឡើយ ទោះ​ជា​ដំបង យាម នំបុ័ង ឬ​ប្រាក់​ក្តី ក៏​កុំ​ឲ្យ​មាន​អាវ​២​ដែរ