លុះបានឲ្យគេទៅផុតអស់ហើយ នោះទ្រង់យាងឡើងលើភ្នំដោយឡែក ដើម្បីនឹងអធិស្ឋាន លុះពេលព្រលប់ហើយ ទ្រង់ក៏នៅទីនោះតែ១អង្គទ្រង់
ម៉ាកុស 6:47 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះពេលព្រលប់ នោះទូកនៅកណ្តាលសមុទ្រ តែទ្រង់គង់នៅលើគោកតែ១ព្រះអង្គទ្រង់ ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ទូកបាននៅកណ្ដាលបឹង រីឯព្រះយេស៊ូវវិញ ព្រះអង្គគង់នៅលើគោកតែព្រះអង្គឯង។ Khmer Christian Bible ល្ងាចនោះទូកបាននៅកណ្ដាលបឹង ហើយព្រះអង្គនៅលើគោកតែម្នាក់ឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់យប់ ទូកបានទៅដល់កណ្តាលសមុទ្រ តែព្រះអង្គគង់នៅលើគោកតែមួយព្រះអង្គឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់យប់ ទូកបានទៅដល់កណ្ដាលសមុទ្រ រីឯព្រះយេស៊ូវិញ ព្រះអង្គគង់នៅលើគោកតែមួយព្រះអង្គឯង។ អាល់គីតាប លុះដល់យប់ ទូកបានទៅដល់កណ្ដាលសមុទ្រ រីឯអ៊ីសាវិញគាត់នៅលើគោកតែម្នាក់ឯង។ |
លុះបានឲ្យគេទៅផុតអស់ហើយ នោះទ្រង់យាងឡើងលើភ្នំដោយឡែក ដើម្បីនឹងអធិស្ឋាន លុះពេលព្រលប់ហើយ ទ្រង់ក៏នៅទីនោះតែ១អង្គទ្រង់
ទ្រង់ក៏ឃើញពួកសិស្សចែវទូកទាំងលំបាក ព្រោះច្រាសខ្យល់ លុះពេលប្រហែលជាយាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯគេ ហើយធ្វើហាក់ដូចជាចង់យាងបង្ហួសទៅទៀត