ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 5:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​គិត​ថា បើ​គ្រាន់​តែ​ពាល់​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​នាង​គិត​ថា​៖ “បើសិន​ខ្ញុំ​បាន​ពាល់​ត្រឹមតែ​អាវវែង​របស់​លោក ខ្ញុំ​នឹង​បាន​ជាសះស្បើយ”។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​នាង​បាន​និយាយ​ថា៖​ «ប្រសិន​បើ​ខ្ញុំ​បាន​ពាល់​តឹ្រម​តែ​អាវ​របស់​លោក​ នោះ​ខ្ញុំ​នឹងជា​សះស្បើយ​មិន​ខាន»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​នាង​គិត​ថា៖ «បើ​ខ្ញុំ​គ្រាន់​តែ​ពាល់​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ ខ្ញុំ​នឹង​បាន​ជា​មិន​ខាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​នាង​នឹក​ក្នុង​ចិត្ត​ថា៖ «បើ​ខ្ញុំ​បាន​ពាល់​អាវ​របស់​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។

សូមមើលជំពូក

អាល់គីតាប

ដ្បិត​នាង​នឹក​ក្នុង​ចិត្ដ​ថា៖ «បើ​ខ្ញុំ​បាន​ពាល់​អាវ​របស់​អ៊ីសា ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។

សូមមើលជំពូក



ម៉ាកុស 5:28
2 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​បាន​ឮ​និយាយ​ពី​ព្រះ‌យេស៊ូវ ក៏​ចូល​មក​ក្នុង​ហ្វូង​មនុស្ស​ពី​ក្រោយ ទៅ​ពាល់​ព្រះ‌ពស្ត្រ​ទ្រង់


ឯ​ជំងឺ​ធ្លាក់​ឈាម ក៏​បាត់​ក្នុង​ខណ​១​រំពេច​នោះ ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​រួច​ពី​សេចក្ដី​វេទនា​នោះ​ហើយ