ម៉ាកុស 5:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក៏មកដល់ស្រុកគេរ៉ាស៊ីន នៅត្រើយសមុទ្រម្ខាង ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវ និងពួកសិស្សមកដល់ត្រើយម្ខាងបឹង គឺដល់តំបន់របស់ជនជាតិគេរ៉ាស៊ីន។ Khmer Christian Bible ពួកគេបានមកដល់ត្រើយម្ខាងទៀតនៃបឹង គឺដល់តំបន់របស់ពួកគេរ៉ាស៊ីន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានមកដល់ស្រុកគេរ៉ាស៊ីន នៅត្រើយសមុទ្រម្ខាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូ និងពួកសិស្ស*បានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន។ អាល់គីតាប អ៊ីសា និងពួកសិស្សបានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន។ |
នោះគេមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ទាំងសួរគ្នាទៅវិញទៅមកថា ដូច្នេះ តើលោកនេះជាអ្វី បានជាខ្យល់ នឹងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។