ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 4:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ពេល​ល្ងាច​ថ្ងៃ​នោះ​ឯង ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លុះដល់​ពេលល្ងាច​ថ្ងៃ​នោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកសិស្ស​ថា៖“យើង​នាំគ្នា​ឆ្លង​ទៅ​ត្រើយម្ខាង”។

សូមមើលជំពូក

Khmer Christian Bible

នៅ​ល្ងាច​ថ្ងៃ​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យើង​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ល្ងាច​ថ្ងៃ​នោះ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។

សូមមើលជំពូក

អាល់គីតាប

នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​សិស្ស​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។

សូមមើលជំពូក



ម៉ាកុស 4:35
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​មុន​ទ្រង់ ទាល់​តែ​ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​វិល​ទៅ​វិញ​អស់


កាល​ព្រះ‌យេស៊ូវ ទ្រង់​ឃើញ​ហ្វូង​មនុស្ស​កក‌កុញ​នៅ​ជុំ‌វិញ​ទ្រង់ នោះ​ទ្រង់​បង្គាប់​ឲ្យ​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​ទៅ


កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​ជិះ​ទូក​ឆ្លង​ដល់​ត្រើយ​ម្ខាង​វិញ​ហើយ ក៏​មាន​ហ្វូង​មនុស្ស​យ៉ាង​ធំ​ប្រជុំ​គ្នា​ឯ​ទ្រង់ ហើយ​ទ្រង់​គង់​នៅ​ទី​មាត់​សមុទ្រ


ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​បេត‌សៃដា នៅ​ត្រើយ​ម្ខាង​ជា​មុន ដរាប​ដល់​ទ្រង់​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ​អស់


រួច​ទ្រង់​យាង​ចេញ​ពី​គេ ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​វិញ។


មាន​កាល​១​ថ្ងៃ​នោះ ទ្រង់​ចុះ​ទូក​ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង នោះ​ក៏​ចេញ​ទៅ


រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា គេ​ក៏​ភ័យ​ខ្លាច ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចុះ​លោក​នេះ​ជា​អ្វី បាន​ជា​លោក​បង្គាប់​ទៅ​ទាំង​ខ្យល់​ទាំង​ទឹក​បាន ហើយ​ទាំង​២​យ៉ាង​ក៏​ស្តាប់​បង្គាប់​លោក​ដែរ​ដូច្នេះ។


លុះ​ក្រោយ​មក ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លង​សមុទ្រ​កាលី‌ឡេ គឺ​ជា​សមុទ្រ​ទីបេរាស


ក៏​ចុះ​ទូក​ឆ្លង​ទៅ​ឯ​កាពើ‌ណិម ពេល​នោះ​ងងឹត​ហើយ តែ​ព្រះ‌យេស៊ូវ​មិន​ទាន់​មក​ដល់​នៅ​ឡើយ


កាល​ឃើញ​ទ្រង់​នៅ​ឯ​ត្រើយ​ម្ខាង​ហើយ នោះ​គេ​ទូល​សួរ​ថា លោក​គ្រូ លោក​មក​ដល់​ទី​នេះ​ពី​កាល​ណា