Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 4:35 - ព្រះគម្ពីរខ្មែរសាកល

35 លុះដល់​ពេលល្ងាច​ថ្ងៃ​នោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកសិស្ស​ថា៖“យើង​នាំគ្នា​ឆ្លង​ទៅ​ត្រើយម្ខាង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 នៅ​ល្ងាច​ថ្ងៃ​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យើង​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 នៅ​ល្ងាច​ថ្ងៃ​នោះ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 លុះ​ពេល​ល្ងាច​ថ្ងៃ​នោះ​ឯង ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង

សូមមើលជំពូក ចម្លង

អាល់គីតាប

35 នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​សិស្ស​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។

សូមមើលជំពូក ចម្លង




ម៉ាកុស 4:35
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្លាមនោះ ព្រះយេស៊ូវ​បាន​តឿន​ពួក​សិស្ស​ឲ្យ​ជិះ​ទូក គឺ​ឲ្យ​ទៅ​ត្រើយម្ខាង​មុន​ព្រះអង្គ ខណៈដែល​ព្រះអង្គ​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​។


នៅពេល​ព្រះយេស៊ូវ​ទត​ឃើញ​ហ្វូងមនុស្ស​នៅ​ជុំវិញ​ព្រះអង្គ ព្រះអង្គ​ក៏​បង្គាប់​ឲ្យ​ឆ្លង​ទៅ​ត្រើយម្ខាង​។


ព្រះយេស៊ូវ​ទ្រង់​ជិះ​ទូក​ឆ្លង​ទៅ​ត្រើយម្ខាង​វិញ​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​បាន​ផ្ដុំគ្នា​នៅ​ជុំវិញ​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​គង់នៅ​មាត់បឹង​។


ភ្លាមនោះ ព្រះយេស៊ូវ​បាន​តឿន​ពួក​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ជិះ​ទូក គឺ​ឲ្យ​ទៅ​បេតសៃដា​នៅ​ត្រើយម្ខាង​មុន​ព្រះអង្គ ខណៈដែល​ព្រះអង្គ​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​។


ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​ពួកគេ រួច​ជិះ​ទូក​វិញ ឆ្លង​ទៅ​ត្រើយម្ខាង​។


នៅ​គ្រានោះ មាន​ថ្ងៃ​មួយ​ដែល​ព្រះយេស៊ូវ​យាង​ចុះ​ទូក​ជាមួយ​ពួក​សិស្ស ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយម្ខាង​បឹង”។ ពួកគេ​ក៏​ចេញទូក​ទៅ​។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“តើ​ជំនឿ​របស់អ្នករាល់គ្នា​នៅ​ឯណា​?”។ ពួកគេ​ក៏​ភ្ញាក់ផ្អើល​ទាំង​ភ័យខ្លាច ហើយ​និយាយ​គ្នាទៅវិញទៅមក​ថា៖ “ចុះ​តើ​លោកនេះ​ជា​នរណា​? លោក​បញ្ជា​សូម្បីតែ​ខ្យល់ និង​ទឹក ហើយ​វា​ក៏​ស្ដាប់បង្គាប់​លោក​ដែរ​!”។


បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​យាង​ទៅ​ត្រើយម្ខាង​បឹង​កាលីឡេ (​ឬ​បឹង​ទីបេរាស​)​។


ហើយ​ជិះ​ទូក​ឆ្លង​បឹង​ទៅ​កាពើណិម​។ ពេលនោះ​ភាពងងឹត​ចូលមក​ហើយ ប៉ុន្តែ​ព្រះយេស៊ូវ​មិនទាន់​យាង​មករក​ពួកគេ​នៅឡើយទេ​។


ពេល​រក​ព្រះអង្គ​ឃើញ​នៅ​ត្រើយម្ខាង​បឹង ពួកគេ​ក៏​ទូលថា​៖ “រ៉ាប៊ី តើ​លោក​មក​ដល់​ទីនេះ​ពីអង្កាល់​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម