ពួកមិត្រសំឡាញ់ នឹងពួកដែលធ្លាប់ភប់ប្រសព្វនឹងទូលបង្គំ គេឈរឃ្លាតពីសេចក្ដីវេទនារបស់ទូលបង្គំ ហើយទាំងបងប្អូននៃទូលបង្គំក៏ឈរនៅឆ្ងាយដែរ
ម៉ាកុស 14:50 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកសិស្សក៏រត់ចោលទ្រង់ទាំងអស់គ្នាទៅ ព្រះគម្ពីរខ្មែរសាកល ពេលនោះ សិស្សទាំងអស់គ្នាបោះបង់ព្រះអង្គចោល ហើយក៏រត់គេចទៅ។ Khmer Christian Bible ពួកគេទាំងអស់គ្នាក៏រត់គេចខ្លួនចោលព្រះអង្គអស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកសិស្សបោះបង់ចោលព្រះអង្គ ហើយរត់គេចបាត់អស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកសិស្សបោះបង់ចោលព្រះយេស៊ូ ហើយរត់បាត់អស់ទៅ។ អាល់គីតាប ពេលនោះពួកសិស្សបោះបង់អ៊ីសាចោល ហើយរត់បាត់អស់ទៅ។ |
ពួកមិត្រសំឡាញ់ នឹងពួកដែលធ្លាប់ភប់ប្រសព្វនឹងទូលបង្គំ គេឈរឃ្លាតពីសេចក្ដីវេទនារបស់ទូលបង្គំ ហើយទាំងបងប្អូននៃទូលបង្គំក៏ឈរនៅឆ្ងាយដែរ
ទ្រង់បានធ្វើឲ្យទាំងអ្នកដែលស្រឡាញ់ទូលបង្គំ នឹងពួកភឿនឃ្លាតឆ្ងាយពីទូលបង្គំទៅ ពួកមិត្រភក្តិរបស់ទូលបង្គំក៏បាត់ទៅ ក្នុងសេចក្ដីងងឹតហើយ។
នេះគឺអញបានជាន់ក្នុងធុងទំពាំងបាយជូរតែម្នាក់ឯង ឥតមានអ្នកណាក្នុងពួកជនជាតិទាំងឡាយនៅជាមួយនឹងអញឡើយ អើ អញបានជាន់គេដោយសេចក្ដីកំហឹង ហើយបានឈ្លីគេដោយសេចក្ដីឃោរឃៅរបស់អញ ឈាមគេបានខ្ទាតមកលើសំលៀកបំពាក់របស់អញ សំលៀកបំពាក់អញបានត្រូវប្រឡាក់ទាំងអស់ហើយ
ព្រះយេស៊ូវមានបន្ទូលថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្ដីចែងទុកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ»
ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ព្រមទាំងបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃផង តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំសោះ ប៉ុន្តែ នេះដើម្បីនឹងធ្វើឲ្យសំរេចតាមបទគម្ពីរទេ
មើល នឹងមានពេលវេលាមក ក៏មកដល់ហើយ នោះអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅ ដោយខ្លួនៗ ទាំងទុកខ្ញុំចោលឲ្យនៅតែឯកឯង តែខ្ញុំមិននៅតែឯកឯងទេ គឺមានព្រះវរបិតាគង់ជាមួយនឹងខ្ញុំដែរ
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ខ្ញុំបានប្រាប់អ្នករាល់គ្នាថា គឺខ្ញុំនេះហើយ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ នោះចូរបើកឲ្យអ្នកទាំងនេះទៅចុះ
កាលខ្ញុំបានដោះសាជាមុនដំបូង នោះគ្មានអ្នកណាឈរជាមួយនឹងខ្ញុំសោះ គេលះចោលខ្ញុំទាំងអស់គ្នា តែសូមកុំឲ្យព្រះរាប់សេចក្ដីនោះ ជាទោសដល់គេឡើយ