តែកាលព្រះយេស៊ូវបានជ្រាប នោះទ្រង់យាងថយចេញពីទីនោះ មានទាំងមនុស្សកកកុញដើរតាមទ្រង់ទៅ ហើយទ្រង់ក៏ប្រោសគេឲ្យជាគ្រប់គ្នាដែរ
ម៉ាកុស 12:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវបានឃើញថា គាត់ឆ្លើយដោយប្រាជ្ញា នោះក៏មានបន្ទូលទៅគាត់ថា អ្នកមិនឆ្ងាយពីនគរព្រះទេ រួចគ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវឃើញថាគាត់ឆ្លើយដោយប្រាជ្ញា ក៏មានបន្ទូលនឹងគាត់ថា៖“អ្នកមិនឆ្ងាយពីអាណាចក្ររបស់ព្រះទេ”។ បន្ទាប់មក គ្មានអ្នកណាហ៊ានទូលសួរព្រះអង្គទៀតឡើយ។ Khmer Christian Bible កាលព្រះយេស៊ូឃើញគាត់ឆ្លើយយ៉ាងឈ្លាសវៃដូច្នេះ ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនៅមិនឆ្ងាយពីនគរព្រះជាម្ចាស់ទេ» រួចគ្មាននរណាហ៊ានសួរសំណួរព្រះអង្គទៀតទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវឃើញថា គាត់ឆ្លើយប្រកបដោយប្រាជ្ញា ព្រះអង្គក៏មានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះទេ»។ បន្ទាប់មក គ្មានអ្នកណាហ៊ានទូលសួរអ្វីដល់ព្រះអង្គទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។ អាល់គីតាប កាលអ៊ីសាឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ អ៊ីសាប្រាប់ថា៖ «អ្នកនៅមិនឆ្ងាយពីនគររបស់អុលឡោះទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរអ៊ីសាទៀតឡើយ។ |
តែកាលព្រះយេស៊ូវបានជ្រាប នោះទ្រង់យាងថយចេញពីទីនោះ មានទាំងមនុស្សកកកុញដើរតាមទ្រង់ទៅ ហើយទ្រង់ក៏ប្រោសគេឲ្យជាគ្រប់គ្នាដែរ
ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនលត់ប្រឆេះដែលនៅហុយឡើយ ទាល់តែបាននាំសេចក្ដីយុត្តិធម៌ឲ្យមានជ័យជំនះ
តែគ្មានអ្នកណាអាចនឹងឆ្លើយតបទៅទ្រង់១ម៉ាត់បានទេ រួចតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយ។
តែពីដើម ក្រៅពីក្រិត្យវិន័យ នោះខ្ញុំបានរស់នៅ លុះសេចក្ដីបញ្ញត្តបានកើតមក នោះបាបក៏រស់ឡើង ឯខ្ញុំក៏ត្រូវស្លាប់វិញ
ពីព្រោះខ្ញុំបានស្លាប់ខាងឯក្រិត្យវិន័យ ដោយសារក្រិត្យវិន័យនោះឯង ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះវិញ
ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ។