ម៉ាកុស 12:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំង៧នោះបានយកនាង តែគ្មានកូន១សោះ ក្រោយបង្អស់មក នាងនោះក៏ស្លាប់ទៅដែរ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ បងប្អូនទាំងប្រាំពីរនាក់មិនបានបន្សល់ពូជទេ។ នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ Khmer Christian Bible បងប្អូនប្រុសទាំងប្រាំពីរនាក់មិនបានមានកូនទេ ទីបំផុតស្ត្រីនោះក៏ស្លាប់ដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងប្រាំពីរសុទ្ធតែគ្មានកូនដូចគ្នា។ ទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា។ នៅទីបំផុត នាងក៏ស្លាប់ទៅដែរ។ អាល់គីតាប បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា។ នៅទីបំផុតនាងក៏ស្លាប់ទៅដែរ។ |
ដូច្នេះ ដល់គ្រាដែលរស់ឡើងវិញ តើនាងនោះត្រូវបានជាប្រពន្ធរបស់អ្នកណាក្នុងបណ្តាអ្នកទាំងនោះ ពីព្រោះអ្នកទាំង៧បានយកនាងគ្រប់ៗគ្នា