ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 12:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា «បើ​បង​របស់​អ្នក​ណា​ស្លាប់​ចោល​ប្រពន្ធ​ឥត​មាន​កូន នោះ​ត្រូវ​ឲ្យ​ប្អូន​យក​ប្រពន្ធ​គាត់ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“លោកគ្រូ ម៉ូសេ​បាន​សរសេរ​ទុកឲ្យ​យើង​ថាប្រសិនបើ​បងប្រុស​របស់​អ្នកណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ ដោយ​មិន​បាន​បន្សល់​កូន ប្អូនប្រុស​របស់​គាត់​ត្រូវតែ​យក​ប្រពន្ធ​របស់បង ហើយ​បង្កើត​ពូជ​សម្រាប់​បងប្រុស​របស់​ខ្លួន។

សូមមើលជំពូក

Khmer Christian Bible

«លោក​គ្រូ​ លោក​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់​យើង​ថា​ ប្រសិន​បើ​បង​ប្រុស​របស់​អ្នក​ណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ​ ដោយ​មិន​ទាន់​មាន​កូន​ ប្អូន​ប្រុស​អ្នក​ស្លាប់​នោះ​ត្រូវ​យក​ប្រពន្ធ​របស់​បង​ ហើយ​បង្កើត​កូន​ឲ្យ​បងប្រុស​របស់​គាត់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា "បើ​បង​ប្រុស​របស់​អ្នក​ណា​ស្លាប់​ចោល​ប្រពន្ធ តែ​ឥត​មាន​កូន ប្អូន​ប្រុស​នោះ​ត្រូវ​រៀប​ការ​នឹង​បង​ថ្លៃ ហើយ​បង្កើត​កូន​ឲ្យ​បង​ប្រុស​របស់​ខ្លួន "។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា “បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ចោល​ប្រពន្ធ​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន”។

សូមមើលជំពូក

អាល់គីតាប

«តួន! ម៉ូសា​បាន​ចែង​ហ៊ូកុំ​ទុក​ឲ្យ​យើង​ថា “បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ចោល​ប្រពន្ធ​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន”។

សូមមើលជំពូក



ម៉ាកុស 12:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​យូដា​គាត់​និយាយ​នឹង​អូណាន់​ថា ចូរ​ឲ្យ​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​បង​ឯង ដើម្បី​នឹង​សំរេច​កិច្ច​តាម​របៀប​ច្បាប់​របស់​ប្អូន​ថ្លៃ​ដល់​នាង ហើយ​យក​នាង​បង្កើត​ពូជ​ឲ្យ​បង​ឯង​ចុះ


ឥឡូវ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន


ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ដ្បិត​អ្នក​ទាំង​៧​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា


បូអូស​ជំរាប​ថា នៅ​ថ្ងៃ​ណា​ដែល​បង​ទិញ​ដី​នោះ​ពី​ន៉ាអូមី នោះ​ត្រូវ​ទិញ​ពី​នាង​រស់ ជា​សាសន៍​ម៉ូអាប់ ប្រពន្ធ​របស់​បង​ប្អូន​យើង ដែល​ស្លាប់​នោះ​ដែរ ដើម្បី​នឹង​បង្កើត​ឈ្មោះ​អ្នក​នោះ នៅ​ក្នុង​មរដក​គាត់​ឡើង​វិញ